ខេត្តមណ្ឌលគិរី ៖ (ដំណឹងបឋម) មានករណីផ្ទុះឡើងនៃជំងឺឆ្លង ប្រភេទផ្ដាសាយកើតឡើងទៅលើភូមិចំនួន៤ មានភូមិ ទួលបី , ភូមិស្រែជ្រៃ , ភូមិប៉ាក ខាំ និងភូមិណងតាពាម ស្ថិតក្នុងឃុំណង់ឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ក្នុងនោះមានមនុស្ស ២១១នាក់ ស្រី១២៨ និងប្រុស៨៣ បានទទួលរងប្រភេទជំងឺថ្មីនេះ និងមានអ្នកខ្លះធ្ងន់ផងដែរ ។ ករណីនេះជាជំហានដំបូងក្រុមគ្រូពេទ្យកំពុងសង្ស័យទៅលើជំងឺគ្រុនឈាម និងគ្រុនចាញ់ ។
បច្ចុប្បន្ន ក្រុមពេទ្យនៅស្រុកកោះញែក កំពុងព្យាបាលអ្នកជំងឺ និងតាមដានយ៉ាងយកចិត្តទុកដាក់ពីស្ថានភាពអ្នកជំងឺ និងការវិវត្តនៃមេរោគ ៕ ជាយក្រុង
...
















