(ព័ត៌មានបឋម) ៖ ជំងឺឆ្លងប្រភេទផ្តាសាយកំពុងរាតត្បាញទៅលើភូមិចំនួន៤ ស្ថិតក្នុងស្រុកកោះញែក

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ (ដំណឹងបឋម) មានករណីផ្ទុះឡើងនៃជំងឺឆ្លង ប្រភេទផ្ដាសាយកើតឡើងទៅលើភូមិចំនួន៤ មានភូមិ ទួលបី , ភូមិស្រែជ្រៃ , ភូមិប៉ាក ខាំ និងភូមិណងតាពាម ស្ថិតក្នុងឃុំណង់ឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី  ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ក្នុងនោះមានមនុស្ស ២១១នាក់ ស្រី១២៨  និងប្រុស៨៣ បានទទួលរងប្រភេទជំងឺថ្មីនេះ និងមានអ្នកខ្លះធ្ងន់ផងដែរ ។ ករណីនេះជាជំហានដំបូងក្រុមគ្រូពេទ្យកំពុងសង្ស័យទៅលើជំងឺគ្រុនឈាម និងគ្រុនចាញ់ ។

បច្ចុប្បន្ន ក្រុមពេទ្យនៅស្រុកកោះញែក កំពុងព្យាបាលអ្នកជំងឺ និងតាមដានយ៉ាងយកចិត្តទុកដាក់ពីស្ថានភាពអ្នកជំងឺ និងការវិវត្តនៃមេរោគ ៕ ជាយក្រុង

WhatsApp-Image-2017-05-06-at-2.58.08-PM WhatsApp-Image-2017-05-06-at-3.00.13-PM WhatsApp-Image-2017-05-06-at-3.00.18-PM WhatsApp-Image-2017-05-06-at-3.00.32-PM WhatsApp-Image-2017-05-06-at-3.00.41-PM WhatsApp-Image-2017-05-06-at-3.00.46-PM

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print