អាស៊ានក៏ដើរតួនាទីយ៉ាងសំខាន់​ សម្រាប់ដំណោះស្រាយ ភាពតានតឹងនៅឧបទ្វីបកូរ៉េ

ចែករំលែក៖

ទីក្រុងព្យុងយ៉ាង ៖ នៅពេលនេះដែរអាស៊ានក៏បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងវិវាទឧបទ្វីបកូរ៉េ ដោយសារតែសេដ្ឋកិច្ចតំបន់អាស៊ានមានសារៈសំខាន់នៅក្នុងតំបន់និងនៅលើពិភពលោក។  កន្លងមកកូរ៉េខាងជើង ក៏បានផ្ញើលិខិតឲ្យអាស៊ាន ជួយអន្តរគមន៍ ប្រឆាំងនិងសកម្មភាពរបស់អាមេរិក។

នៅពេលនេះដែរប្រមុខការទូតអាមេរិកលោក Rex Tillersonបានអំពាវនាវឱ្យសមភាគីរបស់លោកមកពីតំបន់អាស៊ីអាគ្នេយ៍អនុវត្តការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិដែលទាក់ទងទៅនឹងកម្មវិធីសព្វាអាវុធកូរ៉េខាងជើងនិងកាត់បន្ថយទំនាក់ទំនងការទូតដើម្បី អោយកូរ៉េខាងជើងនៅទោលឯកា។

នៅក្នុងការរួមប្រជុំជាលើកដំបូងរបស់ប្រមុខការទូតអាមេរិកជាមួយសមភាគីមកពីតំបន់អាស៊ាននៅទីក្រុងវ៉ាស៊ីនតោន លោក Rex Tillersonបានអំពាវនាវឱ្យសមភាគីរបស់លោកអនុវត្តការដាក់ទណ្ឌកម្មទំាងអស់របស់អង្គការសហប្រជាជាតិដែលទាក់ទងទៅនឹងកម្មវិធីសព្វាអាវុធកូរ៉េខាងជើងនិងកាត់បន្ថយទំនាក់ទំនងការទូតដើម្បីអោយកូរ៉េខាងជើងនៅទោលឯកា ។

ប្រមុខការទូតអាមេរិក  បានគូសបញ្ជាក់ទៀតថា “អាមេរិកនឹងដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនបរទេសទាំងឡាយណាដែលនៅតែចង់រកស៊ីជាមួយកូរ៉េខាងជើងដោយពុំបានគិតពីផលវិបាកនានាទៅថ្ងៃមុខ ពីព្រោះ  កូរ៉េខាងជើងសព្វថ្ងៃនេះ កំពុងតែខិតខំយ៉ាងសម្បើម ដើម្បីអភិ វឌ្ឈន៍មីស៊ីលរបស់ខ្លួន- មីស៊ីលដែលមានសមត្ថភាពអាចបាញ់ធ្លាយទៅដល់ទឹកដីអាមេរិក។

គួររំលឹកថា ប្រទេសអាស៊ានទាំងអស់មានទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើង ក្នុងនោះប្រទេសចំនួន៥ដាក់ស្ថានទូតរបស់ខ្លួននៅកូរ៉េខាងជើង។

បន្តែយោងតាមលោក Patrick Murphy ដែលជាអ្នកទទួលបន្ទុកបញ្ហាតំបន់អាស៊ីអាគ្នេយ៍របស់ក្រសួងការបរទេសអាមេរិក” ទីក្រុងវ៉ាស៊ីនតោនពុំមែនទាមទារឲ្យប្រទេសអាស៊ានទាំងអស់នោះកាត់ផ្តាច់ទំនាក់ទំនងការទូតជាផ្លូវការណ៍នោះទេ ក៏ប៉ុន្តែគ្រាន់តែសុំស្នើ ឲ្យអ្នកដឹកនាំរបស់អាស៊ានធ្វើការពិនិត្យស៊ើរើឡើងវិញនៅលើទំនាក់ទំនងការទូតរបស់ខ្លួនជាមួយទីក្រុងព្យុងយ៉ាង”។

ទន្ទឹមនេះនៅកូរ៉េខាងជើង លោកគីម ជុងអ៊ុនបានចេញដំណើរទៅត្រួតពិនិត្យកងអង្គភាពកូរ៉េខាងជើងមួយដែលធ្លាប់ធ្វើប្រតិបត្តិការទម្លាក់គ្រាប់បែកទៅលើកោះកូរ៉េខាងត្បូងមួយនៅ Yeonpyeongកាលពីខែវិច្ចិកាឆ្នាំ២០១០-នេះបើយោងតាមការជូនដំណឹងរបស់ប្រព័ន្ធផ្សព្វផ្សាយផ្លូវការកូរ៉េខាងជើងនៅថ្ងៃសុក្រនេះ។

នៅជំនាន់ឆ្នាំ ២០១០នោះ កូរ៉េខាងជើងបានបាញ់គ្រាប់ផ្លោងចំនួន១៧០គ្រាប់ ប្រឆាំងទៅលើកោះ កូរ៉េខាងត្បូង Yeonpyeong និងបានសម្លាប់មនុស្សចំនួន៤នាក់ក្នុ្ងងនោះ២នាក់ជាជនស៊ីវីល។

ម្យ៉ាងទៀត ភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េ បានកើនឡើងខ្លាំង នាអំឡុងពេលចុងក្រោយនេះដោយសារតែ កូរ៉េខាងជើង បានប្រឹងប្រែងអភិវឌ្ឈន៍កម្មវិធីមីស៊ីល Balistiqueនិងកម្មវិធីនុយក្លេអ៊ែរដែលប្រកបដោយគ្រោះថ្នាក់ខ្លាំងជាពិសេស ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងជារឿយៗដែរ។

នៅក្នុងព្រិត្តិការមួយផ្សេងទៀ ពាក់ព័ន្ធនោះដែរ ទីក្រុងព្យុងយ៉ាងចោទថាភ្នាក់ងារចារកិច្ចអាមេរិកនិងសេអ៊ូលមានផែនការសម្លាប់លោក គឺម ជុងអ៊ុននៅខណៈពេលដែលភាពតានតឹងនៅឧបទ្វីបកូរ៉េកើនឡើងខ្លាំង កូរ៉េខាងជើងបានចាប់ផ្តើមធ្វើការចោទប្រកាន់ប្រឆាំងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង។ យោងតាមទីក្រុងព្យុងយ៉ាង ភ្នាក់ងារចារកិច្ចអាមេរិក CIAនិងក្រសួងស៊ើបការណ៍កូរ៉េខាងត្បូងមានផែនការសម្លាប់ប្រមុខដឹកនាំកូរ៉េខាងជើងលោក គមជុងអ៊ុនដោយប្រើសាធាតុគីមី។

ការប្រឈមមុខរវាងទីក្រុងវ៉ាស៊ីនតោននិងPyongyanបានចូលដល់ដំណាក់កាលមួយទៀត។ ទីក្រុងព្យុងយ៉ាង បានធ្វើការចោទប្រកាន់នៅថ្ងៃសុក្រម្សិលមិញថាភ្នាក់ងារសម្ងាត់ CIA អាមេរិក និងក្រសួងស៊ើបការកូរ៉េខាងត្បូងគ្រោងសម្លាប់ប្រមុខដឹកនាំរបស់កូរ៉េខាងជើងលោកគឺមជុនអ៊ុនដោយប្រើសារធាតុគីមីនៅនាឱកាសនៃការប្រារព្ធពិធីបុណ្យនានានៅទីក្រុងព្យុងយ៉ាង-នេះជាសេចក្តីជូនដំណឹងមួយរបស់ក្រសួងសន្តិសុខជាតិកូរ៉េខាងជើង។

យោងតាមប្រភពដដែលរបស់កូរ៉េខាងជើងគម្រោងវាយប្រហារប្រមុខដឹកនាំកូរ៉េខាងជើងអាចនឹងធ្វើឡើងនៅឱកាសនៃការដង្ហែរក្បួនព្យុហយាត្រាទៅកាន់វិមានតំកល់សពបិតាជាតិរបស់កូរ៉េខាងជើងគឺមជុងអ៊ីលដែលស្ថិតនៅក្នុងក្រុងព្យុងយ៉ាង។ កីប៉ុន្តែ ប្រតិបត្តិការបែបនេះពុំងាយអាចធ្វើទៅរួចទេ ពីព្រោះអគ្គមគ្គូទេសន៍កូរ៉េខាងជើងគឺមជុងអ៊ុនតែងតែត្រូវបានសមត្ថភាពសន្តិសុខកូរ៉េខាងជើងចាត់វិធានការការពារសុវត្ថិភាពដ៏ម៉ឺងម៉ាត់បំផុត។

គួររំលឹកថា ការចោទប្រកាន់របស់កូរ៉េខាងជើងនេះត្រូវបានប្រព្រឹត្តទៅនៅខណៈពេលដែលព្យុងយ៉ាងកបង្កើនកាន់តែខ្លាំងឡើងៗការបរិហារឥតឈប់ឈរប្រឆាំងទៅលើកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក។ការប្រឆាំងរបស់កូរ៉េខាងជើងនេះ គឺធ្វើឡើងដើម្បីដោយឆ្លើយតបទៅនឹងសំដីរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលបានថ្លែងថា អាមេរិក បានត្រៀមខ្លួនជាស្រេចហើយដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើងតែម្នាក់ឯងហើយបើសិនជាការចាំបាច់ អាមេរិកនឹងប្រើកម្លាំងដែរ។

ភាពតានតឹងនៅឧបទ្វីបកូរ៉េនេះបានកើនឡើងកម្រឹតខ្លាំងនៅក្នុងអំឡុងប៉ុន្មានខែចុងក្រោយនេះបន្ទាប់ពីកូរ៉េខាងជើងបានបន្តអភិវឌ្ឈន៍កម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលបាលីស្ទីកដ៏គ្រោះថ្នាក់បំផុតរបស់ខ្លួនជាអាទិ៍ការបាញ់សាកល្បងនូវគ្រាប់មីស៊ីលទាំងនោះ។ ក្រុមអ្នកជំនាញ បានចាត់ទុកថាកូរ៉េខាងជើងកំពុងតែប្រុងប្រៀបត្រៀមធ្វើការបាញ់សាកល្បងនុយក្លេអ៊ែរជាលើកទី៦របស់គេដែរ ៕  សាធី

...

nintchdbpict000280030512 rex-tillerson-asia-tour

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print