ខេត្តព្រះវិហារ ៖ ស្ត្រីម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារតែត្រូវគ្រាប់កាំភ្លើងច្នៃ របស់ប្តីខ្លួន ដែលបានច្នៃសម្រាប់បរបាញ់សត្វ ។ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤ល្ងាច ថ្ងៃទី៦ ឧសភា ២០១៧នៅភូមិស្រយ៉ងជេីង ឃុំត្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ។
អធិការស្រុកគូលែន លោកវរះសេនីយត្រី ឡាញ់ លីសៀវឡេង
បានឲ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ ហាត់ រយ ភេទស្រី អាយុ៣២ឆ្នាំ មានប្តីឈ្មោះ ធឹម ថុល ភេទប្រុស អាយុ២៨ឆ្នាំ អ្នកទាំង២រស់នៅក្នុងភូមិកើតហេតុខាងលើ។
លោកបានបន្តឲ្យដឹងថា មុនកេីតហេតុប្តីរបស់ស្ត្រីរងគ្រោះ បានធ្វើកាំភ្លើងកែច្នៃ ១ដេីមទុកសម្រាប់ប្រេីប្រាស់និងបាញ់សត្វមាន់ យកមកធ្វើម្ហូប។ បន្ទាប់ពីធ្វើហើយ មិនទាន់ទាំងបាន បាញ់សត្វមាន់១ក្បាលផង ប្តីគាត់ក៏យកកាំភ្លើងនោះ ទៅផ្អែកទុកនៅនិងជញ្ជាំងផ្ទះ ដោយអាម៉េទុកជាស្រេច ។
លោកអធិការបន្តទៀតថា ដោយចៃដន្យអាក្រក់ កាំភ្លើងដែលប្តីស្ត្រីរងគ្រោះ ដែលដាក់នៅជាប់និងជញ្ជាំងនោះ ក៏បានដួលរំលំ ហើយកាំភ្លើងអាម៉េហើយស្រេច នោះក៏បានផ្ទុះត្រូវស្ត្រីជាប្រពន្ធ រងរបួសធ្ងន់ធ្ងរ មិនសង្ឃឹមថារស់ឡើយ ។
ករណីក្រោយកើតហេតុស្ត្រីរងគ្រោះត្រូវបានគេបញ្ជូនទៅ សង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ បង្អែកខេត្តសៀមរាប ៕ វណ្ណះ













