លួចម៉ូតូពីស្រុកភ្នំស្រួចមកអស់ល័ក្ខភ្នំពេញត្រូវសមត្ថកិច្ចដេញក្របួចជាប់ម្នាក់និង២នាក់ទៀតគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពញ៖ ជនសង្ស័យ៣នាក់បានធ្វើសកម្មភាពកាច់កម៉ូតូសេ១២៥ ស៊េរីឆ្នាំ២០១២ មួយគ្រឿងបានសម្រេចហើយព្យាយាមជិះរត់គេចខ្លួន ពីស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រហូតមកដល់ដល់ចំណុចផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានសមត្ថកិច្ចដេញចាប់ម្នាក់និង២នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥ ។

image2

ជនសង្ស័យឈ្មោះ ច្រឹក ភាព អាយុ៣០ឆ្នាំ មានស្រុកកំណើត ភូមិបារាយ ឃុំបារាយ ស្រុកកំពង់លៀវ ខេត្តព្រែវែង ។

តាមសាក្សីពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះបានទុកម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៍ខ្មៅ ពាក់ស្លាក់លេខភ្នំពេញ1AD-5625 ដោយចាក់សោក ហើយចូលទៅក្នុងផ្ទះ បន្ទាប់ក៏មានជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូមួយគ្រឿង បានមកធ្វើសកម្មភាពកាច់សោ.ក យកទៅបាត់ ។

សាក្សីដដែលបានបន្តថា ភ្លាមៗនោះឃើញទាន់ហើយស្រែកឆោឡោឡើងនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីពួនស្ទាក់គ្រប់ច្រកល្ហក និងទាក់ទងតាមវិទ្យូទាក់ទងគ្រប់ខណ្ឌ ក្រោយមកក៏ប្រទះឃើញជនសង្ស័យម្នាក់កំពុងជិះម៉ូតូដោយមានភិនភាគនិងស្លាកលេខម៉ូតូដូចដែលម្ចាស់ម៉ូតូរាយការណ៍ប្រាប់នោះ សមត្ថកិច្ចក៏បានដេញរហូតមកដល់ចំណុចផ្លូវបេតុង ភូមិថ្មគោល កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅសហការជាមួយកម្លាំងល្បាត ចាប់បានម្នាក់រួមទាំងម៉ូតូជនរងគ្រោះ ចំណែក២នាក់ទៀតគេចខ្លួនបាត់ ។

ក្រោយពេលកើតជនសង្ស័យត្រូវបានសមត្ថកិច្ចនាំយកទៅទីស្នាក់ការនគរបាលចោមចៅដើម្បីធ្វើការសាកសួរនិងស្វែងតាមចាប់បក្ខពួក២នាក់ទៀតចាត់ការតាមផ្លូវច្បាប់ ៕

image1image3

...

ដោយ៖ សុខា សែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print