រថយន្ដ​កុងតឺន័រ​បុក​រថយន្ដ​ទួ​រី​ស​ ស្លាប់​២ ​របួសធ្ងន់​ស្រាល​៦​នាក់​នៅ ចំណោត​បិត​ត្រាំ​ង​

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​៖​ យ៉ាង​ហោច​មនុស្ស​ ២​នាក់​បាន​ស្លាប់​គៀប​ជាប់​នៅ​ក្នុង​រថ​ យន្ដ​ទួ​រី​ស​និង​៦​នាក់​ទៀត​រង​របួសធ្ងន់​ ស្រាល​នៅ​ក្នុង​ករណី​រថយន្ដ​ទួ​រី​ស​ខាងលើ​ នេះ​ត្រូវ​រថយន្ដ​កុងតឺន័រ​បុក​ពេញទំហឹង​។​

unnamed (6)

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​ ថ្ងៃ​ទី​២៦​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ចំណោត​ បិត​ត្រាំ​ង​ ស្ថិត​នៅ​ភូមិ​ពូ​ធឿ​ង​ ភូមិ​បិត​ ត្រាំ​ង​ ស្រុក​ព្រៃ​នប់​ ខេត្ដ​ព្រះ​សីហ​នុ​។​

នគរបាល​បានឱ្យ​ដឹង​ថា​ រថយន្ដ​ទួ​រី​ស​ ដែល​ត្រូវ​រថយន្ដ​កុងតឺន័រ​បុក​ឱ្យ​ខូចខាត​ ទាំង​ស្រុក​ម៉ាក​ហ៊ី​យាន​ដាយ​ ពាក់​ស្លាក​ លេខ​កំពង់ស្ពឺ​ 2A-2356​ ។​ នៅ​ក្នុង​រថ​ យន្ដ​រាប់​ទាំង​អ្នកបើកបរ​មាន​មនុស្ស​៨​ នាក់​បាន​ជិះ​នៅ​ក្នុង​រថយន្ដ​ហើយ​២​នាក់​ បាន​ស្លាប់​នៅ​ក្នុង​កា​ប៊ិ​ន​និង​៦​នាក់​ទៀត​ រង​របួសធ្ងន់​ស្រាល​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ សង្គ្រោះ​ក្រោយ​កើតហេតុ​។​

ចំណែក​រថ​ យន្ដ​កុងតឺន័រ​ដែល​ចុះ​ចំណោទ​ពី​ចំណុច​ បិត​ត្រាំ​ង​សំដៅ​មក​ភ្នំពេញ​ម៉ាក​ ហ្វ៊ុ​យ​ ហ្ស៊ូ​ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​3A-1878​ ដែល​ក្រោយ​ពី​កើតហេតុ​អ្នកបើកបរ​ រថយន្ដ​កុងតឺន័រ​នេះ​បាន​រត់គេច​ខ្លួន​ ដោយ​បន្សល់​ទុក​រថយន្ដ​នៅ​កន្លែង​កើត​ហេតុ​។​

នគរបាល​បាន​បញ្ជាក់​ថា​ សាកសព​ជន​រង​គ្រោះ​និង​អ្នក​រង​របួសធ្ងន់​សមត្ថ​ កិច្ច​និង​ប្រជាពលរដ្ឋ​បាន​ប្រើ​រយៈពេល​ ជា​ច្រើន​ម៉ោង​ទម្រាំ​គាស់​យក​សាកសព​ និង​ជន​រង​គ្រោះ​ចេញពី​រថយន្ដ​បាន​ព្រោះ​ រថយន្ដ​បាន​កំ​ពិត​គៀប​ជាប់​ជន​រង​គ្រោះ​។​

នគរបាល​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ ទាំង​ស្លាប់​និង​របួសធ្ងន់​ស្រាល​នៅ​ពុំ​ទាន់​ ស្គាល់​អត្ដសញ្ញាណ​នៅឡើយ​ទេ​ តែ​ដឹង​ ថា​ ជន​រង​គ្រោះ​មាន​ទីលំនៅ​ក្នុង​រាជធានី​ ភ្នំពេញ​។​

បច្ចុប្បន្ន​រថយន្ដ​ទាំង​២​គ្រឿង​ត្រូវ​បាន​ សមត្ថកិច្ច​ស្ទួ​ច​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​ អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​ដើម្បី​ រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​ ៕​

unnamed (3) unnamed (2) unnamed (8) unnamed (1) unnamed unnamed (10) unnamed (4) unnamed (9) unnamed (6)

...

ដោយ៖ ឆ្លាម​សមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print