កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ ឃាត់​ជនសង្ស័យ​ម្នាក់​ករណី​ចែក​ ចាយ​គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​ ខណៈ​រូបគេ​ធ្វើ​សកម្មភាព​ចែក​ ចាយ​គ្រឿងញៀន​ហើយ​កម្លាំង​ល្បាត​ប្រទះ​ ឃើញ​ចាប់​បាន​ជាក់ស្ដែង​ តែ​ម្ដង​ ។​ ​

dradsd-2

ករណី​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្លូវ​លេខ​១៧២​ កែង​ផ្លូវ​លេខ​៥១​ សង្កាត់​ផ្សារ​ថ្មី​៣​ ខណ្ឌ​ ដូនពេញ​ ។​ ​

លោក​លី​ គឹ​ម​ឡេ​ង​ មេបញ្ជាការ​រង​ កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​បានឱ្យ​ ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ចាន់​ ណា​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មុខរបរ​រត់​ម៉ូតូ​ ឌុ​ប​ ស្នាក់​នៅផ្ទះ​លេខ​4EZ​ សង្កាត់​ជ័យ​ ជំនះ​ ខណ្ឌដូនពេញ​ ។​ ​

ក្នុង​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​កម្លាំង​កងរាជអាវុធហត្ថ​ដកហូត​វត្ថុ​តាង​ មាន​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ ហៅ​ម៉ា​ទឹកកក​១​កញ្ចប់​តូច​,​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ ស្លាក​លេខ​កណ្ដាល​ 1I-2092,​ ទូរស័ព្ទ​ ម៉ាក​ណូ​គា​១​គ្រឿង​និង​កូន​កន្ដ្រៃ​១​ ។​ ​

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​បន្ដ​ទៅ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ ហត្ថ​រាជធានី​ចាត់ការ​តាម​ច្បាប់​ ៕​

dradsd dradsd-1

...

ដោយ៖ ស​ ដា​រ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print