សមត្ថកិច្ចចាប់ជនសង្ស័យប្រើប្រាស់គ្រឿងញៀនប្រុសស្រី១១នាក់ និងវត្ថុតាងបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តសៀមរាប៖ ជនសង្ស័យប្រុសស្រីចំនួន១១នាក់ ត្រូវបានកម្លាំងអាវុធហត្ថប្រឆាំងគ្រឿងញៀន​ខេត្តបាន​ចុះបង្ក្រាប​និង​ចាប់ខ្លួនបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមច្បាប់  ករណីជួញដូរ​និងប្រើប្រាស់គ្រឿងញៀន ។

????????????????????????????????????

ហេតុការណ៏ចុះបង្ក្រាបករណីគ្រឿងញៀននេះបានធ្វើឡើងនៅវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥ស្ថិតនៅ៣ចំណុចផ្សេងគ្នាក្នុងសង្កាត់ស្វាយដង្គំ និងសង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលដឹក​នាំផ្ទាល់ដោយលោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញារងអមសាលាដំបូងខេត្ត ។

លោកវរសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា កម្លាំង​ជំនាញបានចុះបង្ក្រាបករណីជួញដូរនិងគ្រឿង​ញៀនខាង​លើ ធ្វើការឃាត់ខ្លួនបានជនសង័្សយប្រុសស្រីចំនួន១១នាក់និងធ្វើការឆែកឆេក្នុងបន្ទប់ជួល និងក្នុងអ៊ិនធឺណែត ។

លោកបានបន្តទៀតថា ជនសង្ស័យប្រុសស្រីទាំង១១នាក់នេះ មានទី១/ឈ្មោះឈរភារិទ្ឋ ភេទប្រុស​អាយុ២៥ឆ្នាំមុខរបរមិនពិតបា្រកពីបទ(ជួញដូរ)ទី២/ឈ្មោះ ឈុបរស្មី ភេទប្រុស អាយុ២៣ឆ្នាំមុខរបរមិនពិតបា្រកដ  ទី៣/ឈ្មោះ យ៉ែមមុនីរ៉ាក់ ភេទស្រី អាយុ២៤ឆ្នាំ ទី៤/ឈ្មោះ សឿនសំណាង ភេទប្រុស អាយុ២៧ឆ្នាំ ទី៥/ឈ្មោះរីម​​ ភារះ ភេទប្រុស អាយុ២៣ឆ្នាំ ទី៦/ឈ្មោះយិមសុពីន ភេទប្រុស អាយុ២៣ឆ្នាំ ទី៧/ឈ្មោះមឿន​ហិត ភេទប្រុស អាយុ​២៥ឆ្នាំ ទី៨/ឈ្មោះមាសរ៉ានី ភេទប្រុស អាយុ២៣ឆ្នាំ ទី៩/ឈ្មោះថាន់ឌី ភេទប្រុស អាយុ១៥ឆ្នាំ ទី១០/ឈ្មោះ ទូច ចុងហ៊ុន ភេទប្រុស អាយុ២៥ឆ្នាំ ទី១១/ឈ្មោះខេនិន ភេទប្រុស អាយុ៣២ឆ្នាំ ។ សូមបញ្ជាក់ថា ជនសង្ស័យប្រុស ស្រី ទាំង១១​នាក់នេះ ជាអ្នកជួញដូរនិងប្រើប្រាស់គ្រឿងញៀនដ៏សកម្ម មានទីលំនៅក្នុងក្រុង​​សៀម​រាប ។

លោកវរសេនីយ៍​ឯក ស្រី យូរ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានឱ្យដឹងទៀតថា ក្រោយពីសមត្ថកិច្ចយើង​ធ្វើការសួរនាំរួចហើយ​នោះ​ជន​សង័្សយប្រុសស្រីទាំង១១នាក់បានសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពជួញដូរនូវសារធាតុញៀន​នៅ​ក្នុង​ក្រុងសៀមរាបពិតបា្រកដមែន នេះជាចំម្លើយសារភាពរបស់ជនសង័្សយនៅមុខសមត្ថកិច្ច ។

ក្រោយពីធ្វើការសួរនាំរួចសមត្ថកិច្ចបានកសាងសំណុំរឿងជនសង័្សយទាំង១១នាក់ រួចដកហូតបានវត្ថុតាងរួមមាន ម្សៅមេតំហ្វេតាមីន​ចំនួន០៤កញ្ចប់ស្មើនិងទំម្ងន់៣.០២ក្រាមនិងទូរស័ព្ទដៃចំនួន១២គឿង,ដាវដែក១ ព្រមទាំងឧបករណ៏ប្រើបា្រស់គឿងញៀនមួយចំនួនធំ។បច្ចុប្បន្នជនសង្ស័យប្រុសស្រីចំនួន១១នាក់ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តនៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥ នេះដើម្បីចាត់ការតាមផ្លូវច្បាប់់ ។

គួរបញ្ជាក់ផងដែរថា ចំពោះជនសង្ស័យប្រុស២នាក់ទៀត សមត្ថកិច្ចកងរាជអាវុធហត្ថមិនបានដាក់​ឱ្យថតរួមគ្នានោះ ទេ ដោយសារសមត្ថកិច្ចលាក់ទុក ​ដើម្បីតាមដានរកមេ​ក្លោងយកមក​បន្ត​ដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់ ៕

...

ដោយ៖ ជានិរន្ដរ៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print