ភ្នំពេញ៖ យុវជនបែកថ្នាំញៀនម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចោមចៅធ្វើការឃាត់ខ្លួនយកទៅអប់រំបន្ទាប់ពីរូបគេបានកាន់កាំបិតនឹងដំបងទីបដើរតាមផ្លូវធ្វើអោយប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវនោះភ័យខ្លាច ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥ស្ថិតនៅរង្វង់មូលចោមចៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពពត៌មានពីមន្ត្រីប៉ុស្តិ៍នគរបាលបានអោយដឹងថា នៅមុនពេលកើតហេតុប្រជាពលរដ្ឋដែលកំពុងលក់បាយនិងបបរនៅកន្លែងកើតហេតុបានមកប្រាប់ថាមានយុវជនម្នាក់បានកាន់កាំបិតប័ុងតោនិងដំបងបំពង់ទីបដើរអូរតាមផ្លូវធ្វើអោយមានការភ័យខ្លាចនឹងប៉ះប៉ាល់ប្រជាពលរដ្ធធ្វើដំណើរតាមផ្លូវនិងអ្នកដែលមកទិញបបរនិងបាយ ។
ក្រោយមកសមត្ថកិច្ចបានចុះទៅឃើញយុវជនខាងលើជក់ថ្នាំញៀនរហូតដល់គ្រប់គ្រងស្មារតីខ្លួនឯងបានថែមទាំងមានកាន់កាំបិតប័ុងតោនិងបំពង់ទីបនៅនឹងដៃទៀតផង ។ មន្ត្រីនគរបាលមូលដ្ឋានបានព្យាយាមសម្របសម្រួលទៅយុវជនខាងលើនៅតែមិនព្រមធ្វើអោយមានការវាយទៅលើយុវជនខាងលើដើម្បីទន្លាក់កាំបិតនិងដំបងចុះ ។
ក្រោយពីកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនយុវជនខាងលើយកទៅទីស្នាក់ការនគបាលប៉ុស្តិ៍ចោមចៅដើម្បីធ្វើការអប់រំហើយដោះលែងទៅវិញ ៕
...
ដោយ៖ សុខា សែនជ័យ