ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យគ្រឿងញៀនចំនួន៤នាក់ធ្លាប់ធ្វើសកម្មភាពយ៉ាងសកម្មរកស៊ីគ្រឿងញៀនសនៅជាយដែនកម្ពុជា-ថៃ ក្នុងស្រុកថ្មពួក ត្រូវបានកម្លាំងនគរបាលនៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយ និងកម្លាំងនគរបាលស្រុកថ្មពួកចេញប្រតិបត្តិការបង្ក្រាបនិងចាប់ឃាត់ខ្លួនបានបន្តបន្ទាប់ ។
កាលពីល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចភូមិបន្ទាយឆ្មារ ឃុំថ្មពួក និងភូមិថ្មឆ័ត្រ ឃុំគោករមៀត ស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ជាមួយនិងការបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យទាំង៤នាក់សមត្ថកិច្ចឆែកឆេររកឃើញថ្នាំញៀនមេតំហ្វេតាមីនWY ចំនួន១២៩គ្រាប់ និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀតផង។ ការបង្ក្រាបជានសង្ស័យគ្រឿងញៀនទាំង៤នាក់កម្លាំងនគរបាលអនុវត្តតាមបបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្ត ធ្លាប់បានដាក់ចេញបទបញ្ជាម៉ឺងម៉ាត់ដល់កម្លាំងនគរបាលខេត្តបន្ទាយមានជ័យគ្រប់ជំនាញនិងគ្រប់ផ្នែកត្រូវតែចាត់វិធានការការបង្កាទប់ស្កាត់និងបទល្មើសបង្ក្រាបគ្រឿងញៀននៅក្នុងខេត្តបន្ទាយមានជ័យឱ្យមានប្រសិទ្ធភាពខ្ពស់ដើម្បីចូលរួមអនុវត្ត គោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ការបង្ក្រាបជនសង្ស័យគ្រឿងញៀនទាំងនោះដែរក៏មានការសម្របសម្រួលនីតិវិធីពីលោកផាន់វណ្ណរ័ត្ន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជយនោះផងដែរ។
ជនសង្ស័យគ្រឿងញៀនខាងលើមានឈ្មោះ ១,អាង លីឡុង ភេទប្រុសអាយុ២៨ឆ្នាំ ប្រកបមុខរបរកម្មករ មុខសញ្ញាជួញដូរថ្នាំញៀន រស់នៅភួមិបន្ទាយឆ្មាខាងកើតឃុំបន្ទាយឆ្មាស្រុកថ្មពួក ២,ឌី ក្រាម ភេទប្រុស អាយុ២៧ឆ្នាំ ប្រកបមុខរបរលក់ដូរ មុខសញ្ញាជួញដូរថ្នាំញៀន រស់នៅភូមិបន្ទាយឆ្មា ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ៣,ហាត រុន ភេទប្រុសអាយុ២៣ឆ្នាំ ប្រកបមុខលក់ដូរ មុខសញ្ញាប្រើប្រាស់ថ្នាំញៀន រស់នៅភូមិវល្លិ៍យៀវ ឃុំបេង ស្រុកបន្ទាយអំពិល ស្រុកបន្ទាយងំពិល ខេត្តឧត្ថរមានជ័យ និង៤,ធិន ចាន់ថនភេទប្រុស អាយុ៤០ឆ្នាំ ប្រកបមុខរបរកម្មករ មុខសញ្ញាជួញដូរថ្នាំញៀន រស់នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក។
លោកវរសេនីយ៍ទោ ធិន ស៊ិនដេត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តប្រាប់ឱ្យដឹងថា កម្លាំងសមត្ថកិច្ចចេញបង្ក្រាបជនសង្ស័យគ្រឿងញៀនទាំង៤នាក់បានសម្រេចនៅពេលនេះ ក្រោយពីកម្លាំងនគរបាលបានចុះធ្វើការតាមដានស្រាវជ្រាវស៊ើបអង្កេត ជាច្រើនថ្ងៃមកហើយ ។
បន្ទាប់មកនៅថ្ងៃខាងលើកម្លាំងនគរបាលបានឃើញពួកគេធ្វើសកម្ម ភាពប្រព្រឹត្តបទល្មើសគ្រឿងញៀនខុសច្បាប់ជាក់ស្តែង សមត្ថកិច្ចឈានដល់ការបង្ក្រាបចាប់ឃាត់ ខ្លួនពួកគេបានជាបន្តបន្ទាប់។ជនសង្ស័យគ្រឿងញៀនទាំងនោះនិងវត្ថុតាងកម្លាំងការិយាល័យជំនាញបាននិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ដោយ៖ សំវិច្ឆិកា