គ្រោះធម្មជាតិរន្ទះបាញ់ឆក់យកជីវិតកូន និងម្តាយរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ ៖ នៅវេលាម៉ោង៤ និង៤៥នាទីល្ងាច ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ មានករណីរន្ទះបាញ់បានកើតឡើងនៅចំណុច វាលស្រែ ភូមិកំពង់ឈើទាល ឃំុសំបូរស្រុកប្រាសាទសំបូរ ។
ប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា  មូលហេតុម្ដាយនិងកូននាំគ្នាទៅព្រោះស្រូវនៅស្រែ ។ ក្រោយមកក៏មានខ្យល់ភ្លៀងលាយនិងរន្ទះ បានបាញ់ត្រូវកូនរបស់គាត់ ឈ្មោះសុទ្ធ រីន ភេទប្រុសអាយុ ៣២ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ បណ្ដាលឲ្យស្លាប់ ឯម្ដាយឈ្មោះសួន រឿន អាយុ៥៥ឆ្នាំ  រងរបួសធ្ងន់ រស់នៅក្នុងភូមិឃុំខាងលើ ។
ក្រោយកើតហេតុសមត្ថកិច្ចបានបញ្ចូនម្ដាយរបួសទៅព្យាបាលនៅមន្ទីពេទ្យខេត្ត ។ ចំណែកសាកសពត្រូវបានដឹកមកផ្ទះ ចាត់ ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី
IMG-20170509-WA0003 IMG-20170509-WA0004


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print