វាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ហើយថែមទាំងគំរាមសម្លាប់ឪពុកម្តាយទៀត ត្រូវកងរាជអាវុធហត្ថឃាត់ខ្លួនបញ្ជូនទៅសាលាដំបូង

ចែករំលែក៖

ខេត្តសៀមរាប ៖  បន្ទាប់ពីទទួលបានពាក្យបណ្តឹងជនរងគ្រោះដែលជាឪពុក ម្តាយ ភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបន្ទាយស្រី ចំនួន ០៣នាក់ រថយន្ត ០១គ្រឿង បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ហេតុការឃាត់ខ្លួនជនសង្ស័យនោះបានធ្វើឡើងនាវេលាម៉ោង ១២ និង ០០ នាទី ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៧  ស្ថិតនៅចំណុច ភូមិកំព្រហ្ម ឃុំឃុនរាម  ស្រុកបន្ទាយស្រីខេត្តសៀមរាប ។

ប្រភពពីមន្ត្រីកងរាជអាវុធហត្ថខេត្តបានប្រាប់ថា ក្រោយពីបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះដែលជាឪពុក ម្តាយ ភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបន្ទាយស្រី ចំនួន៣នាក់ រថយន្ត០១គ្រឿង បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដោយមានការសម្របសម្រួលពីលោកកើត. វណ្ណារ៉េត. ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ទើបកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ រួចបញ្ជូន មកកាន់ការិយាល័យបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។

ប្រភពបានបន្តថា ជនសង្ស័យមានឈ្មោះ តាំង ប៊ុនហួរ ភេទប្រុស អាយុ ៣៧ឆ្នាំទីលំនៅ បច្ចុប្បន្ន ភូមិកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានធ្វើសកម្មភាព វាយចាន វាយឆ្នាំង និងរបស់របរនៅក្នុងផ្ទះបណ្តាលឱ្យខូចខាត ព្រមទាំងយកពូថៅគំរាមកំហែងទៅលើឪពុកម្តាយរបស់ខ្លួនទៀតផង ខណៈពេលដែលឪពុកម្តាយរបស់គេបានប្រាប់ថា  គ្រាន់មិនទាន់បានទិញម៉ូតូអាសង់កូរ៉េឱ្យ រូបគេ ក៏បានវាយបំផ្លិចបំផ្លាញ ភ្លាមៗតែម្តង។

ក្រោយពេលឃាត់ខ្លួនកម្លាំងជំនាញបានធ្វើការដកហូតវត្ថុតាងរួមមាន៖- ពូថៅដងឈើចំនួន ០១ (ប្រវែង ០,៥០ម៉ែត្រ)- កំសៀវចំនួន១- ឆ្នាំងចំនួន ០៣- ចានដែក ០១ ។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការទៅបន្តតាមផ្លូវច្បាប់ ៕  ប៊ុន រិទ្ធី

...

IMG_4734 IMG_4735 IMG_4736

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print