ងងុយដេកមួយភាំង រេចង្កូតក្រឡាប់ធ្លាក់ផ្លូវចេញដំឡូងមីជិត៥០តោន

ចែករំលែក៖

ខេត្តកំពង់ធំ ៖  រថយន្តកូរ៉េ៥ភ្លៅដឹកដំឡូងមីស្រស់ បានក្រឡាប់ធ្លាក់ផ្លូវ នៅពេលដែលអ្នកបើកបររថយន្តដឹកដំឡូងមី បានងោគមួយភាំង រ៉េចង្កូតរថយន្តក្រឡាប់ធ្លាក់ផ្លូវ កាលពីវេលាម៉ោង៤និង៣០នាទីទាបភ្លឺ ចូលថ្ងៃទី៨ខែឧសភាឆ្នាំ២១០៧នៅចំនុចភូមិធន់ម៉ោង ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
ប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅពេលទាប់ភ្លឺថ្ងៃកើតហេតុគេបានលឺសម្លេងរថយន្តធន់ធំដឹកធ្ងន់ បានរ៉េចង្កូតធ្លាក់ផ្លូវ ក្រឡាប់ផ្ញាជើង ចេញដំឡូងមីស្រស់ជិត៥០តោនតែសំណាងល្អ ខណៈពេលនោះស្ងាត់អ្នកធ្វើដំណើឆ្លងកាត់ ម្លេះនិងមានការបង្កដល់អ្នកផ្សេងមិនខាន ក្រោយពេលកើតហេតុអ្នកជិតខាងបាននាំគ្នាផ្អើលឈូរឆររត់ទៅមើលជួយសង្គ្រោះ ទាញដៃតែកុងរថយន្តចេញពីការប៊ីនឡាន និងព្រូម្នាក់របួសស្រាល។
យោងតាមសំដី ព្រូឡានម្នាក់បានប្រាប់អ្នកសារព័ត៍មានថា! រថយន្តរបស់ខ្លួនបានធ្វើចរាចរណ៍ដឹកដំឡូងមីស្រស់ចេញពីឧត្តរមានជ័យ ដោយគោលបំណងដឹកទៅលក់ប្រទេសវៀតណាម តែចែដន្យ អ្នកបើកបរងោគមួយភាំង ក៏ប្រទាញចង្កូតធ្លាក់ផ្លូវ បណ្តាលឲ្យខូចខាតទ្រុងរថយន្ត។
សមត្ថកិច្ចបានឲ្យដឹងថា!នៅក្នុងហេតុការណ៏នេះ គ្មានអ្នកស្លាប់ទេ គឺគ្រាន់របូសបន្តិចបន្តួច    ។ ចំណែករថយន្តយីឌុបនោះ សមត្ថកិច្ចប្រគល់ឲ្យទៅម្ចាស់គេ ស្ទូចយកទៅជួសជុលធ្វើខ្លួនឯងគឺមូលហេតុ រថយន្តដឹកធ្ងន់ ហើយអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន បើកទាំងងងុយដេក ទើបបង្កឲ្យគ្រោះថ្នាក់ចរាចរណ៏ តែសំណាងល្អគ្មានអ្នកស្លាប់ ៕   ប៊ុន រិទ្ធី
IMG_20170509_115309 IMG_20170509_115312 IMG_20170509_115316


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print