នគរបាលប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀនខុសច្បាប់

ចែករំលែក៖

ភ្នំពេញះនៅ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ម៉ោង១ នឹង៣០នាទីនគរបាលបុ៉ស្តិ៍ទំនប់ទឹកឃាត់ខ្លួនជន សង្ស័យម្នាក់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀនខុសច្បាប់រួមនឹងថ្នឫញៀន២កញ្ចប់តូចត្រង់ចំណុចមុខស្ពានអកាសស្ទឹងមានជ័យ ផ្លូវ២៧១ សង្កាត់ ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ

ជនសង្ស័យដែលជានិស្សិតខាងលើមានឈ្មោះ ស្រី ថា អាយុ ២៤ ឆ្នាំ មានទីលំនៅម្ដុំកន្លែងកើតហេតុ និង មានស្រុកកំណើតនៅ សង្កាត់ទឹកថ្លា ខណ្ឌព្រៃនប់ ខេត្តព្រះសីហនុ ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថាមុនពេលកើតហេតុជនសង្ស័យខាងលើកំពុងអង្គុយលើម៉ូតូម៉ាកនិច      ពណ៍ខ្មៅ ពាក់ស្លាកលេខ1GG.3778 នៅម្តុំស្ពានអាកាសស្ទឹងមានជ័យ ពេលទិញហើយក៏យកថ្នាំនោះកំពុងអង្គុយចាំមិត្តភ័ក្រ្តមកទៅជក់ទាំងអស់គ្នាតែមិនទាន់បានទៅផងក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកកំពុងល្បាតតាមមូលដ្នានប្រទះឃើញដូចជាមានការសង្ស័យក៏បានឃាត់ខ្លួនឆែកឆេរទើបរកឃើញថ្នាំញៀន២កញ្ចប់តូច។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចបុ៉ស្តិ៍ទំនប់ទឹកនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួនាំចាត់ការតាមនីតិវិធី៕

...

IMG_3178 IMG_3179

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print