ឡិចស៊ីសបើកក្នុងល្បឿនលឿនបានរេចង្កូត​ធ្លាក់​ចិញ្ចើម​ផ្លូវ​ក្រឡាប់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖នៅវេលាម៉ោង៦និង១៥នាទីល្ងាច ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរមួយកើតឡើងតាមបណ្តោយផ្លូវជាតិលេខ 4 ចន្លោះគីឡូម៉ែត្រលេខ 131-132 ក្នុងភូមិសមេ្តចតា ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បង្កដោយខ្លួនឯង ។

រថយន្តម៉ាកលុចសីុស RX300ពណ៌ខ្មៅ ពាក់ស្លាកលេខ ភំ្នពេញ 2AL 8054 មានទិសដៅពីខេត្តកោះកុងទៅភំ្នពេញ លុះមកដល់់ចំណុចកើតហេតុខាងលើដោយរថយន្តបើកបរក្នុងល្បឿនលឿនបានរេចង្កូតធ្លាក់ចិញ្ចើមផ្លូវក្រឡាប់បណ្តាលឲ្យ ១ .ឈ្មោះ ហាក់ ម៉ាប់ ភេទប្រុស អាយុ៣៤ ឆ្នាំ មានទីលំនៅផ្ទះលេខ១៨ ភូមិពោធិស្នាយ ឃុំ ស្រុកមេសាង ខេត្តព្រៃវែង (មានមុខរបរ រត់តាក់សីុ មិនមានរបួសឡើយ) ២.ឈ្មោះ LUKAS NOVAK ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ឆេក CZECH រងរបួសស្រាល ៣.ឈ្មោះ MARTIN SKOLEK ភេទប្រុស អាយុ ៣៩ ជនជាតិ ឆេក CZECH របួសធ្ងន់ និងទី៤.ឈ្មោះ MARCEL TELIN ភេទប្រុស អាយុ ៤០ឆ្នំា ជនជាតិ ឆេក CZECH រងរបួសស្រាល។ប្រភពពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថាជនរងគ្រោះ
ត្រូវបាន ជួយសង្គ្រោះយកទៅមនី្ទរពេទ្យមណ្ឌលតក្កវិទស្រុកកំពង់សិលា។

បច្ចុប្បន្ន រថយន្តខាងលើស្ទួចយកទៅរក្សាទុកនៅអធិការនគរបាលស្រុកកំពង់សិលាចាត់ការនិតិវិធីបន្ត៕ឆ្លាម សមុទ្រ

...

IMG_7204 IMG_7206 IMG_7207

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print