សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យធ្វើការឃាត់ខ្លួនជនសង្ស័យដួញដូរគ្រឿងញៀនម្នាក់និងថ្នាំញៀន១២កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចល្បាតឃាត់ខ្លួនបន្ទាប់ពីធ្វើការឆែកឆេររកឃើញថ្នាំចំនួន១២កញ្ចប់តូចលាក់ទុកនៅលើខ្លួន ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ត្រង់ចំនុចផ្លូវលំ ក្បែរទីលាន់ចាក់សំរាមចាស់ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ជនសង្ស័យមានឈ្មោះ អ៊ុំ បូផា ហៅហ្គិច ភេទប្រុស អាយុ១៥ឆ្នាំ មុមស្នាកនៅក្រុមទី៦ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ មានស្រុកកំណើរស្រុកទ្រាំង ខេត្តតាកែវ ។

តាមប្រភពពីលោក ឯម ភារីនាយប៉ុស្តិ៍ស្តីទី ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យបានរៀបរាប់អោយដឹងថានៅមុនពេលកើតហេតុគាត់បានដឹកនាំកំលាំងធ្វើការជិះល្បាតដើម្បីកាត់បន្ថយបទល្មើសក្នុងមូលដ្ឋានដោយប្រការណាមួយ លុះពេលជិះល្បាតមកដល់ចំនុចកើតហេតុក៏ប្រទះឃើញជនសង្ស័យខាងលើកំពុងឈរក្នុងលក្ខណះសង្ស័យរួចក៏បានឃាត់ខ្លួនដើម្បីធ្វើការឆែកឆេរ ខណះពេលដែលកំពុងតែឆែកឆេរក៏រកឃើញថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន១២កញ្ចប់តូចកាន់លាក់ទុកក្នុងហោប៉ៅខោ ហើយក៏បាននាំខ្លួនជនសង្ស័យខាងលើយកទៅសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ។

បច្ចុប្បន្នជនសង្ស័យខាងលើព្រមទាំងវត្ថុតាងកំពុងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌមានជ័យរងចាំការចាត់ការតាមនីតិវិធី៕ តាឡឹម

...

IMG-20170509-WA0112

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print