ខេត្តសៀមរាប ៖ នៅម៉ោង14h00នាទី ថ្ងៃទី11.05.2017 កំលាំងសមត្ថកិច្ចអាវុធហត្ថ ក្រុងសៀមរាប ចុះបង្រ្គាបករណី រក្សាទុក ដឹកជញ្ជូន ជួញដូរសារធាតុញៀនខុសច្បាប់នៅចំណុចភូមិ ស្ទឹងថ្មី សង្កាត់ស្វាយសង្គំ ក្រុងនិង ខេត្តសៀមរាប។
កំលាំងសមត្ថកិច្ចអាវុធហត្ថបាន ឃាត់ខ្លួនជនសង្ស័យចំនួនបុរស0៣នាក់ ទី១-ឈ្មោះសុខ ឆដា ភេទប្រុស អាយុ22ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង.ខេត្តសៀមរាប។ ទី២-ឈ្មោះចាន់ រឹទ្ធី ភេទប្រុស អាយុ22ឆ្នាំទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង.ខេត្តសៀមរាប។៣-ឈ្មោះយ៉ាន់ សុងរ៉ា ភេទប្រុស អាយុ21ឆ្នាំ ទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង.ខេត្តសៀមរាប ដក់ហូតយកវត្ថុតាង:ម្សៅគ្រើមម៉ាទឹកកកចំនួន២២កញ្ចប់=២៨,០៦g ,ទូរសព្ទ័05គ្រឿង បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបាន សមត្ថកិច្ចអាវុធហត្ថខេត្តកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់ ៕ ប៊ុន រិទ្ធី