រថយន្តដឹកទំនិញធុនធ្ងន់សម្រុកដឹកទំនិញចូល បំផ្លាញផ្លូវក្នុងក្រុង ថ្នាក់ដឹកនាំ សមត្ថកិច្ចនគរបាលជំនាញមិនខ្វល់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុក៍ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិដែលបានធ្វើដំណើរចូលមកកំសាន្តនៅខេត្តព្រះសីហនុតែងតែថ្លែងកោតសរសើរមិនដាច់ពីមាត់ចំពោះថ្នាក់ដឹកនាំរដ្ឋបាលសាលាខេត្ត ដែលមានឯកឧត្តមយន្ត មីន ជាអភិបាលនៃ គណះអភិបាលខេត្តព្រះសីហនុ  ជានិច្ចជាកាលស្ទើររកពេលវេលាសម្រាកមិនបាន ក្នុងការដឹកនាំអភិវឌ្ឍន៍គ្រប់ហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាការស្តារអូរដាក់លូធំៗត្រៀមការពារទឹកជំនន់នារដូវវស្សាដែលកាន់តែខឹតជិតមកដល់ ។
ក្នុងនោះលោកអភិបាលខេត្តបានដឹកនាំអង្គភាពជំនាញ ស្ថាបនាពង្រីកផ្លូវបានធំទូលាយ ស្ថាបនាផ្លូវចាក់បេតុងនៅតាមមូលដ្ឋានបានខ្វាត់ខ្វែងសម្រាប់សម្រួលការធ្វើចរាចររបស់ប្រជាពលរដ្ឋ។ ប្រភពខាងលើបានបន្តឲ្យដឹងទៀតថាប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនោះត្រង់ថាការខិតខំប្រឹងប្រែងឲ្យបានលេចចេញជាសមិទ្ធិផលបានរួចហើយក្តី តែបើខ្វះការចូលរួមការពារ ថែទាំសមិទ្ធិផលពីសំណាក់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងការទប់ស្កាត់ដូចជារថយន្តដឹកទំនិញលើសទម្ងន់ចូលក្នុងក្រុងបំផ្លាញផ្លូវ បង្ករការកកស្ទះ។ល។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១១ខែឧសភា ឆ្នាំ២ឲ១៧មានរថយន្តដឹកទំនិញធុនធ្ងន់មួយគ្រឿងម៉ាក FUSO ពាក់ស្លាកលេខព្រះសីហនុ 3A-0908 បើកបរចូលតាមផ្លូវបេតុងលេខ២០៨ ត្រង់ចំណុចជាប់ផ្សារសាម៉ូដឺរ៉ា ដែលតភ្ជាប់ជាមួយវិថី៧មករាបណ្តាលឲ្យបាក់ស្រុតផ្លូវរងការខូចខាតយ៉ាងដំណំដោយមិនមានសមត្ថកិច្ចនគរបាលជុំនាញមកឃាត់រថយន្តបង្ករ ដើម្បីទទួលខុសត្រូវចំពោះការខូចខាតផ្លូវឡើយ។
លោកវរសេនីយ៍ឯក អ៊ី សុខាស្នងការ រងទទួលផែនសណ្តាប់ធ្នាប់ ការិយាល័យនគបាលចរាចរផ្លូវគោគនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ហាក់មិនមានភាពទទួលខុសត្រូវលើភារកិច្ចជំនាញរបស់ខ្លួន ថា គ្រប់រថយន្តធុនធំដឹកទំនិញសំពោងសំពាយ អាចចូលក្រុងបានចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង៧ព្រឹក។ ចំពោះរថយន្តដឹកទំនិញធុនធំទាំងឡាយណាដែលបើកបរចូលដាក់ទំនិញតាមច្រកផ្លូវបេតុងនានា លោកមិនអាចគ្រប់គ្រងបានទេព្រោះកម្លាំងសមត្ថកិច្ច នៅក្រោមឪវាទមានចំនួនតិចតួចមិនអាចគ្រប់គ្រងគ្រប់ច្រកល្ហកបានអស់នោះទេ ។
ប្រជាពលរដ្ឋបានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការខូចខាតផ្លូវខាងលើនេះនិង បានសំណូមពរដល់លោកអភិបាលខេត្តគួរតែដាក់វិធានការណ៍ទប់ស្កាត់ឲ្យបានតឹងរឹងចំពោះរថយន្តដឹកទំនិញធុនធំចូលមកក្នុងក្រុងដូចជាករណីខាងលើ ៕ ឆ្លាម សមុទ្រ
unnamed (6) unnamed (5) unnamed (4) unnamed (3)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print