ខេត្តព្រះសីហនុ៖ សមាជិកក្រុមគ្រួសារ ដែលជាភរិយា, ជាម្តាយ នៃជនត្រូវចោទ៥នាក់ ដែលសមត្ថកិច្ចអាជ្ញាធរដែនដី ខេត្តព្រះសីហនុចាប់ខ្លួនកាលពីវេ លាម៉ោង២៣និង១៥នាទី ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្នើរកកិច្ចអន្តរាគមន៍ពីប្រមុ ខរាជរដ្ឋាភិបាល សុំឲ្យប្តី ឬកូន រួចពីការឃុំឃាំង របស់អាជ្ញាធរមានសមត្ថកិច្ច ។
គោលនយោបាយរបស់រាជរដ្ឋាភិបាលបា នកំណត់ថា មិនមានជនណាម្នាក់ត្រូវបានចាប់ខ្ លួនក្នុងករណីទំនាស់ដីធ្លីនោះឡើយ ។ ប៉ុន្តែករណីខាងលើ ប្រជាពលរដ្ឋស្លូតត្រង់ដែលជាកម្ មករយាមដី ត្រូវបានអាជ្ញាធរមានសមត្ថកិច្ ចខេត្តព្រះសីហនុចាប់ខ្លួនទាំ ងយប់អធ្រាត្រ ហាក់ដូចជាមានទោសព្រហ្មទណ្ឌ ។ ករណីនេះ ញាំងឲ្យមានការរិះគន់ខ្លាំងពីអង្ គការសង្គមស៊ីវិល ព្រោះថា វាបានបំពានទៅនឹងគោលការណ៍របស់រា ជរដ្ឋាភិបាលដែលថា មិនមានជនណាម្នាក់ត្រូវបានចាប់ខ្ លួនក្នុងបញ្ហាទំនាស់ដីធ្លី ។
នៅក្នុងលិខិតស្នើសុំអន្តរាគមន៍ គោរពជូនសម្តេចប្រមុខរាជរដ្ឋាភិ បាលជាមួយស្នាមមេដៃក្រុមគ្រួសា រជនត្រូវចោទទាំង៥នាក់នោះបានស្នើ ឲ្យសម្តេចនាយករដ្ឋមន្ត្រីជួយអន្ តរាគមន៍ឲ្យពួកប្តី ឬកូនរបស់នាងខ្ញុំបាននៅក្រៅឃុំ និងរួចពីការចោទប្រកាន់របស់អាជ្ ញាធរ ។
សមាជិកគ្រួសារនៃជនត្រូវចោទបា នសរសេរថា ករណីនេះ ពួកនាងខ្ញុំ សូមរៀបរាប់ប្រាប់សម្តេចទាំងទ្វេ ឲ្យបានជ្រាបថា៖ ពួកនាងខ្ញុំមានជីវភាពក្រីក្រ ហើយមានរបរចាំចម្ការដាំដុះឲ្យគេ ដោយបានទទួលប្រាក់កម្រៃតិចតួចដើ ម្បីចិញ្ចឹមជីវិត ហើយក៏មិនមានអ្វីពាក់ព័ន្ធទៅនឹ ងបញ្ហាជម្លោះដីធ្លីរវាងថៅកែ នឹងក្រុមហ៊ុនចិននោះទេ ។ ប៉ុន្តែនៅវេលាជិតពាក់កណ្តាលអធ្ រាត្រ យប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ មានសមត្ថកិច្ចជាច្រើននាក់ ដឹកនាំដោយអភិបាលរងខេត្តម្នាក់ សហការជាមួយកម្លាំងរបស់ក្រុមហ៊ុ នចិន បានមកចាប់ប្តីពួកនាងខ្ញុំដែលកំ ពុងដេកលង់លក់យកទៅកន្លែងនគរបាលដោ យចោទប្រកាន់ថា បានប្រើហិង្សារំលោភលើកម្មសិទ្ធិ អ្នកដទៃ ហើយបានយកទៅដាក់គុកភ្លាមៗ ។
លិខិតរកកិច្ចអន្តរាគមន៍បានបន្ តថា «បើគ្រាន់តែគ្រួសារនាងខ្ញុំទាំ ងអស់គ្នាប្រកបរបរស៊ីឈ្នួលដេកចាំ ចម្ការឲ្យគេ តើមានកំហុសដល់ថ្នាក់ជាប់គុកច្ រវាក់បែបនេះមែនឬទេ» ។
ចំពោះករណីនេះ ផ្តើមចេញពីបញ្ហាទំនាស់ ឬជាការយល់ច្រឡំលើដីធ្លីមួយកន្លែ ងនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ អាជ្ញាធរខេត្ត ហាក់ដូចជាមានវិធានការលឿន និងក្តៅបំផុតទៅលើក្រុមអ្នកយាមដី ទាំងនេះ ។ ផ្ទុយទៅវិញ បញ្ហាបទល្មើសផ្សេងៗ ហាក់ដូចជាមិនលឿនដូចការចាប់ក្រុ មអ្នកយាមដីទាំងនេះឡើយ ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានថ្លែងថា ការឃាត់ខ្លួនក្រុមកម្មករយាមដីទាំ ងនោះ បានធ្វើឡើងតាមការស្នើសុំជួយអន្ តរាគមន៍របស់គណៈបញ្ជាការឯកភាពខេ ត្ត និងមានការសម្របសម្រួលពីតំណាងអយ្ យការ អមសាលាដំបូងខេត្ត ។
លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្ត ដែលជាអ្នកដឹកនាំកម្លាំងចុះចាប់ ក្រុមកម្មករយាមដីទាំងយប់នោះបា នថ្លែងថា បន្ទាប់ពីទទួលបានសេចក្តីរាយកា រណ៍ពីក្រុមហ៊ុនវិនិយោគនៅក្នុងតំ បន់សេដ្ឋកិច្ចពិសេសខាងលើ អំពីករណីប្រជាពលរដ្ឋចូលទៅធ្វើ សកម្មភាពបោះបង្គោលព័ទ្ធយកដីក្រុ មហ៊ុនចិននោះ ទើបលោកដឹកនាំកម្លាំងចុះទៅឃាត់ខ្ លួន និងបន្តនីតិវិធី ។
ការលើកឡើងរបស់លោកអភិបាលរងខេត្ តផ្ទុយពីអ្វីដែលភរិយារបស់បុរសចាំ ចម្ការឲ្យគេទាំងនោះ ។ ពួកគេមិនមែនជាប្រជាពលរដ្ឋដែលបង្ កបញ្ហាដល់ការវិនិយោគអ្វីនោះឡើយ ។ ផ្ទុយទៅវិញ ពួកគេគ្រាន់តែជាអ្នកចាំចម្ការដែ លមានម្ចាស់ត្រឹមត្រូវតែប៉ុណ្ណោះ ។ បើមានរឿងអ្វីគួរតែដោះស្រាយជាមួ យម្ចាស់ចម្ការស្របច្បាប់នោះទៅ ៕ ហេង សូរិយា