លោកអនុប្រធានសាខាកាកបាទក្រហមខណ្ឌមានជ័យ អំពាវនាវដល់ពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិ

ចែករំលែក៖

ភ្នំពេញ ៖ ព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៧ នេះលោក ឌី រត្ន័ខេមរុណ ប្រធានអនុសាខាកាកកបាទក្រហមកម្ពុជា ប្រចាំខណ្ឌមានជ័យ និង ជាអភិបាលរងខណ្ឌមានជ័យ  បានធ្វើការអំពាវនាវជាសាធារណះ ដល់បងប្អូនពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន សូមមេត្តាបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ចំពោះ បាតភូតធម្មជាតិនានា ដូចជាភ្លៀងលាយលំជាមួយខ្យល់កន្ត្រាក់ខ្លាំង ផ្គរ រន្ទះ ជាដើម ដែលកំពុងកើតមាន និងគំរាមគំហែងខ្លាំងដល់ពលរដ្ឋក្នុងប្រទេសកម្ពុជា ក្នុងកំឡុងប៉ុន្មានថ្ងៃមកនេះ មិនថា តាមបណ្តាខណ្ឌក្នុងរាជធានី ឬ តាមបណ្តាឃុំស្រុក ក្នុងខេត្តនីមួយៗឡើយ ។

ការអំពាវនាវរបស់លោកប្រធានអនុសាខា បានធ្វើឡើងក្នុងពិធីចែកនូវអំណោយមនុស្សធម៌របស់សម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែនចែកជូនដល់ពលរដ្ឋទីទ័លក្រមនុស្សចាស់គ្មានទីពឹងចំនួន ៥០គ្រួសារ ដែលរស់នៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
លោកប្រធានអនុសាខាខណ្ឌបានអោយដឹងថា ប៉ុន្មានថ្ងៃមកនេះ មនុស្សមួយចំនួនដែលរស់នៅតាមបណ្តាភូមិស្រុកផ្សេងៗ ក្នុងខេត្តជាច្រើននៅក្នុងប្រទេស ត្រូវបានស្លាប់ជាបន្តបន្ទាប់ដោយសារបាតុភូតរន្ទះបាញ់ ដោយឡែកនៅលំនៅដ្ឋាន ពលរដ្ឋជាច្រើនរយខ្នងផ្ទះផងដែរ ក៏ត្រូវភ្លៀងលាយលំជាមួយខ្យល់កន្ត្រាក់បោកបក់រលំបណ្តាលអោយខូចខាតទាំងលំនៅដ្ឋាន និងទ្រព្យសម្បត្តិ យ៉ាងខ្លាំងក្លាផងដែរ ។ ប៉ុន្តែសម្រាប់រាជធានីភ្នំពេញនៅមិនទាន់មានមនុស្សណាម្នាក់ត្រូវរងរបួសឬប៉ះពាល់ដល់អាយុជីវិតដូចករណីដែលបានកើតឡើងនៅតាមបណ្តាខេត្តឡើយគ្រាន់តែក្នុងនោះលំនៅដ្ឋានពលរដ្ឋខ្លាំងត្រូវទឹកជន់លិចឬបើុងដំបូលផ្ទះខូចខាតបន្តិចបន្តួចប៉ុណ្ណោះកាលពីវេលាម្សិលមិញក្រោយពេលមានភ្លៀងមួយមេធំលាយលំខ្យល់កន្ត្រាក់ខ្លាំងជាក់ស្តែងធ្វេីអោយមានការខាតបង់មួយចំនួនតូចក្នុងរាជធានីភ្នំពេញ ។

ឈ្លៀតក្នុងឱកាសដដែលនេះលោកប្រធានអនុសាខាខណ្ឌបានផ្ញើក្តីនឹករលឹកយ៉ាងក្រៃលែងផងដែរពី សំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែនជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំង ៥០គ្រួសារផងដែរ ។ ថ្វីត្បិតតែពេលនេះសម្តេចមិនមានវត្តមាននៅទីនេះពិតប្រាកដ មែនប៉ុន្តែចិត្តរបស់សម្តេចតែងឋិតនៅក្បែរបងប្អូនជានិច្ចដែលលោកតែងតែក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទអោយធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើប្រជាពលរដ្ឋក្រីក្រលំបាក តោកយ៉ាក ចាស់ជរា អ្នកកើតជម្ងឺរុំារៃនិងជាពិសេសជនមានផ្ទុកមេរោគអេដស៍ គឺមិនត្រូវមើលរំលងជាដាច់ខាត ព្រោះសុខទុក្ខរបស់ពលរដ្ឋកម្ពុជា គឺជាសុខទុក្ខរបស់សម្តេចកត្តិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដូចគ្នា ។
អំណោយដែលត្រូវបានចែកជូនក្នុងមួយគ្រួសារៗ ទទួលបាន មី១កេស ទឹកសុទ្ធ ១កេស ទឹកត្រី១ កេស អង្ករ១ប៉ាវ ទម្ងន់៥០គីឡូក្រាម និង ថវិការក្នុង១គ្រួសារ ២ម៉ឺនរៀលផងដែរ។

បន្ទាប់មកលោកឌីរត្ន័ខេមរុណប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យក៏បានអញ្ជេីញពិនិត្យមេីលវិហារដែលរងការខូចខាតដោយសារអគ្គីភ័យកាលពីវេលាម៉ោង ៧ព្រឹក ទី ២២ ខែ មេសា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ លោក ប្រធានអនុសាខាកាកបាទក្រហមខណ្ឌក៏បានប្រគេនបច្ច័យដល់ព្រះចៅអធិការវត្ត ក្នុងការកសាងវិហារក្នុងវត្តសន្សំកុសលនៅថវិការ១០០ ដុល្លារផងដែរ៕ តាឡឹម

...

20170426_083413 20170426_083334 20170426_082257 20170426_082229

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print