ភ្នំពេញ ៖ នៅម្ដុំមុខណាហ្គាវើល ស្ថិតក្នុសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន គេតែងតែសង្កេតឃើញមានក្រុមជនសង្ស័យប្រើដាវសាំមរៃ មកកាប់ប្លន់យកម៉ូតូ និងទ្រព្យសម្បត្តិដែលមានតម្លៃរបស់បងប្អូនប្រជាពលរដ្ឋបានសម្រេចជាញឹកញ៉ាប់ ពុំដែលឃើញសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាបបានម្ដងណាឡើយ ។
ជាក់ស្ដែងនៅវេលាម៉ោង១និង៥០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ នៅត្រង់ចំណុចមុខណាហ្គាវើល ក្បែរស្ពានភ្លោះកោះពេជ្រ មានជនសង្ស័យមួយក្រុមមានគ្នាប្រមាណជិត១០នាក់ បានដើរប្រដាប់ដោយដាវសាំរៃ កាប់លើជនរងគ្រោះចំនួន២នាក់ក្នុងចំណោមគ្នា៤នាក់ ដែលបានឈប់ម៉ូតូនៅទីស្ងាត់ដើម្បីបត់ជើងតូច ធ្វើឲ្យជនរងគ្រោះទាំង២នាក់នោះភ័យស្លន់ស្លោបានដកសោរម៉ូតូ រត់គេចចេញពីម៉ូតូ ខណៈពេលនោះក៏មានម្ចាស់ម៉ូតូដែលអង្គុយក្បែនោះ បានស្ទុះមកយកម៉ូតូដែរ តែត្រូវបានក្រុមជនសង្ស័យទាំងនោះបានកាប់មកលើជនរងគ្រោះដែលជាម្ចាស់ម៉ូតូបណ្ដាលឲ្យដាច់ខ្លួនប្រាណចេញ ឈាមពេញផ្លូវរងរបួសធ្ងន់ រួចហើយក្រុមជនសង្ស័យបានអូសយកម៉ូតូជនរងគ្រោះរត់គេចខ្លួនបាត់ស្រមោល។ ដោយឡែន ជនរងគ្រោះដែលត្រូវបានក្រុមជនសង្ស័យកាប់លើខ្លួនប្រាណឲ្យរបួសធ្ងន់នោះ ត្រូវបានមិត្តភក្ខ្រ័របស់គាត់ដឹកតាមម៉ូតូយកទៅសង្គ្រោះនៅឯមន្ទីពេទ្យ។
ជនរងគ្រោះដែលជាម្ចាស់ម៉ូតូ និងត្រូវក្រុមជនសង្ស័យកាប់ឲ្យរងរបួសធ្ងន់ មានឈ្មោះ អូរ សុផាន់ណារាក់ អាយុ២២ឆ្នាំ មុខរបរធ្វើការនៅណាការវើល ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងជាម្ចាស់ម៉ូតូម៉ាក ស៊ុយសុគ្គីនិច ពណ៌ស ពាក់ស្លាកលេខ តាកែវ 1G.0302 ។ ទី២ មានឈ្មោះម៉ែន ពិសី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ទី៣មានឈ្មោះ សុីម យូហ្គូ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រីឯម្នាក់ទៀតមិនស្គាលឈ្មោះនោះទេ ។
ក្រោយកើតហេតុ មិត្តភក្រ័ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងជំនួសនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ហើយសមត្ថកិច្ចក៏បានទទួលពាក្យបណ្ដឹង ៕ ដោយ៖ភារ៉ា ដង្កោ
...