ខេត្តកំពង់ចាម : ផ្ទះរបស់ប្រជាពលរដ្ឋសង់អំពីឈើ ប្រក់ គ្បឿង ចំនួន៣ខ្នងមាន ទំហំ ៨x១៥ម៉ែត្រមួយត្រូវ បាន អគ្គិភ័យឆាបឆេះសល់តែផេះនិងថ្ម។
ហេតុការនៃគ្រោះមហន្តរាយនេះកើតឡើងកាល ពី វេលាម៉ោង ២និង ២០នាទី រំលង អធ្រាត្រ ឈាន ចូល ថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ ២០១៧ នៅ ចំណុច ផ្សារ រោងចក្រ ស្ថិត ក្នង ភូមិ អំពិល លើ ឃុំ អំពិល ស្រុក កំពង់ សៀម ខេត្ត កំពង់ចាម ។
អធិការ នគរបាល ស្រុក កំពង់ សៀម លោក វរសេនីយ៍ ទោ ឯក ប៉ានដន បានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ខៀវ ចន្ថា អាយុ៥៣ឆ្នាំ ជាស្រ្តីមេម៉ាយ ។
លោកបន្តថាក្រោយពី ទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញពន្លត់អគ្គិភ័យស្រុកកំពង់សៀម សហការជាមួយកម្លាំងជំនាញពន្លត់អគ្គិភ័យខេត្តកំពង់ចាម ចុះទៅ អន្តរាគមន៍ ជួយ បាញ់ ទឹក ពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យស្រុក១គ្រឿង រថយន្តពន្លត់អគ្គិ ភ័យខេត្ត២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១១រថយន្ត ទើបពន្លត់ភ្លើងឲ្យរលត់ ជា ស្ថាពរ ។
លោកក៏បានបញ្ជាក់ឲ្យដឹងថា ករណី អគ្គិភ័យ នេះ បាន កើតមានឡើង ដោយ ការ សាកថ្មទូរសព្ទទុកចោល ទើប បណ្តាលឲ្យ ផ្ទុះ បង្កជាគ្រោះអគ្គិភ័យកើតឡើងតែម្តង។ហើយបង្ក ឲ្យខូចខាតឆេះផ្ទះសង់អំពីឈើប្រក់ក្បឿង ទំហំ៨×១៥ម៉ែត្រ ចំនួន៣ខ្នង ម៉ូតូ២គ្រឿង និង ទ្រព្យសម្បត្តិ ផ្សេងៗ ជា ច្រើន ទៀត ៕វណ្ណះ