បេប៊ី បាត់ឱកាសកើបលុយរាប់​ម៉ឺន​ដុល្លារ​

ចែករំលែក៖

 ភ្នំពេញ ៖ តារាស្រីស្រស់សោភា ជុំ រចនាពេជ្រ ហៅ បេប៊ី ដែលកំពុងតែលេចធ្លោរក្នុងការងារសម្តែងស្រាប់តែលេចមុខច្រៀងក្នុងកម្មវិធីប្រគុំតន្ត្រីនានា របស់ស្ថានីយទូរទស្សន៍ និងនៅតាមបណ្តាខេត្តនានាទៅវិញដោយមិនទទួលយកការងារសម្តែងដូចមុន។ នាងថា ការចាប់យកឱកាសច្រៀងនេះបានធ្វើឲ្យនាងបាត់ឱកាសកើបលុយរាប់ម៉ឺនដុល្លារអាមេរិកពីការសម្តែងភាពយន្តជាច្រើនបន្តបន្ទាប់នោះ។

កញ្ញា បេប៊ី លើកឡើងថា ដោយសារការស្រលាញ់ការច្រៀង និងមានអ្នកគាំទ្រច្រើនទើបនាងបានបត់ផ្លូវសិល្បៈមកងាកចាប់អាជីពចម្រៀងមួយរយៈធំសិន ដោយសុខចិត្តលះបង់ការសម្តែងដែលកំពុងតែហក់ឡើងខ្ពស់។ ពិធីការិនីទូរទស្សន៍My TV រូបនេះបញ្ជាក់ថាមានផលិតកម្មជាច្រើនបានទំនាក់ទំនងមកកាន់នាងមិនតិចជាង១០រឿងទេហើយសុទ្ធតែក្នុងតំណែងតួឯកទាំងអស់។ នាងថា ក្នុងមួយរឿងនាងអាចរកចំណូលបានពី២ទៅ៣ពាន់ដុល្លារអាមេរិក ដូចនេះនាងក៏បាត់បង់ចំណូលខ្ទង់ម៉ឺនដុល្លារអាមេរិកដែរ។ ទោះជាយ៉ាងណាតារាស្រីរូបនេះហាក់មិនសូវនឹកស្តាយខ្ទង់ប្រាក់ចំណូលនេះទេព្រោះតែនាងក៏ទទួលបានឱកាសច្រៀងជាច្រើនបន្តបន្ទាប់ពីម្ចាស់កម្មវិធីជាច្រើនផងដែរ។ នាងថាទាំងការច្រៀង និងសម្តែងនាងស្រលាញ់ដូចគ្នា ហើយក៏អាចឲ្យនាងមានលទ្ធភាពទទួលបានប្រាក់ចំណូលមិនខុសគ្នាប៉ុន្មានដែរ ប៉ុន្តែនាងពិតជាស្តាយឱកាសថតភាពយន្តដែលពីមុននាងខិតខំខ្លាំងទើបអាចទទួលបានតំណែងតួឯកមួយរឿងៗ។ ទោះជាយ៉ាងណានាងលើកឡើងដែរថាអាចជាការល្អទៅវិញទេដែលនាងមិនបានបង្ហាញខ្លួនញឹកញាប់និងច្រើនពេកក្នុងការសម្តែងភាពយន្តព្រោះតែមិនចង់ឲ្យទស្សនិកជនធុញទ្រាន់នាង ហើយអាចនឹងចាប់អារម្មណ៍កាន់តែខ្លាំងគ្រាដែលនាងវិលរកការសម្តែងវិញ។

ទោះជាយ៉ាងណានាងថានាងអាចនឹងវិលមករកការសម្តែងវិញនៅអំឡុងចុងឆ្នាំ២០១៧ បន្ទាប់ពីបញ្ចប់កិច្ចសន្យានៃការច្រៀងនៅតាមកម្មវិធីប្រគុំតន្ត្រី និងពិធីការិនីនៅតាមបណ្តាខេត្តផងដែរ។ នាងក៏រំពឹងដែរថា ទីផ្សារការងារសម្តែងរបស់នាងនឹងនៅតែរក្សាបានកំណើនខ្ពស់ដដែលបើទោះបីជានាងផ្អាកមួយរយៈ ហើយសង្ឃឹមថាទស្សនិកជននឹងជួយគាំទ្រនូវរាល់ស្នាដៃសិល្បៈរបស់នាងផងដែរ៕  វឌ្ឍនា

IMG_8459 IMG_8442 IMG_8441 IMG_3831

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print