ខេត្តស្វាយរៀង ៖ លោកម៉ែនវិបុលអភិ បាលខេត្តស្វារៀងបានថ្លែងថានៅឆ្ នាំ២០១៨ខាងមុខនេះនិងមាប្រារព្ វពិធីបុណ្យច្រតព្រះនង្គ័លដែលនិ ងប្រព្រឹត្តឡើងក្នុងខេត្តស្វា យរៀង ព្រមទាំងមានកម្មវិធីមហាសង្រ្គាន្តអបអរសាទរបុណ្យចូលឆ្នាំប្ រពីណីជាតិខ្មែរដែលធ្វើឲ្យបងប្អូ ន ប្រជាពលរដ្ឋរាប់ម៉ីននាក់ទូទាំ ងក្រុងស្រុកក្នុងខេត្តមកលេងកំសា ន្តសប្បាយរីករាយផងដែរ។
ការថ្លែងបែបនេះ បានធ្វើឡើងកាលពី ព្រឹកថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៧ក្ នុងកិច្ចប្រជុំផ្សព្វផ្សាយផែនកា រការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សម្រាប់ដំណើរកា ររៀបចំការបោះឆ្នោតជ្រើសរើសក្រុ មប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ។
ក្នុងឱកាសនោះលោកអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ ឋបាលខេត្ត បានធ្វើការផ្ដាំផ្ញើដល់លោកបញ្ជា ការកងកម្លាំងទាំងបី គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធទាំ ងអស់ ត្រូវការពារ និងទប់ស្កាត់កុំឲ្យមានលេចចេញនូ វសកម្មភាពទាំងឡាយណាដែលធ្វើឲ្យបា ត់បង់សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ នាំឲ្យប៉ះពាល់ បន្ទុចបង្អាក់ និងបំផ្លាញដំណើរការបោះឆ្នោត សំដៅធ្វើយ៉ាងណាការពារឲ្យបាននូ វយុទ្ធនាការឃោសនា ការពារការិយាល័យបោះឆ្នោត និងការរាប់សន្លឹកឆ្នោតឲ្យមានសន្ តិសុខសណ្ដាប់ធ្នាប់ល្អប្រសើរ ប្រកបដោយភាពត្រឹមត្រូវ អព្យាក្រឹត្យ មិនលម្អៀង និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ខ្ពស់ ព្រមទាំងត្រូវសហ ការឲ្យបានល្អប្ រសើរជាមួយគណៈកម្មការរៀបចំការបោះ ឆ្នោត ដោយត្រូវធ្វើការសម្របសម្រួល និងដោះស្រាយបញ្ហានានាដែលអាចកើ តឡើងដោយសន្តិវិធី ។
ទន្ទឹមនេះ ក៏ត្រូវយកចិត្តទុកដាក់បង្កើនកា រក្ដាប់សភាពការណ៍ ប្រមូលព័ត៌មានពាក់ព័ន្ធសន្តិសុខ និងសណ្ដាប់ធ្នាប់នៅគ្រប់មូលដ្ឋា នទូទាំងខេត្ត ក្ដាប់ឲ្យជាប់នូវរាល់សភាពការណ៍ សកម្មភាពប្រមូលផ្ដុំទាមទារតវ៉ា លើបញ្ហាផ្សេងៗ បន្តជំរុញ និងរឹតបន្តឹងការអនុវត្តវិធានកា របង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេ ទឲ្យបានម៉ឺងម៉ាត់ និងម៉ត់ចត់ជាទីបំផុត ជាពិសេសបទល្មើសលួច ប្លន់ប្រដាប់អាវុធ អំពើមនុស្សឃាត ការគំរាមកំហែងបំភិតបំភ័យ ជាដើម ដែលអាចបង្កនូវបរិយាកាសមិនល្អសម្ រាប់ដំណើរការបោះឆ្នោត ដើម្បីធានាឲ្យដំណើរការបោះឆ្នោ តទាំងដំណាក់កាលឃោសនា ដំណាក់កាលបោះឆ្នោត និងរាប់សន្លឹកឆ្នោត និងដំណាក់កាលក្រោយការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន សេរី ត្រឹមត្រូវ និងយុត្តិធម៌ ជាមួយនិងសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អប្រសើរ ៕