ឃាត់ខ្លួនអ្នកញៀនល្បែងជល់មាន់៦នាក់នៅសង្កាត់ឃ្មួញ

ចែករំលែក៖

ភ្នំពេញ ៖ នគរបាលខណ្ឌសែនសុខឆ្មក់បង្ក្រាប និងឃាត់ខ្លួនអ្នកញៀនល្បែងជល់មាន់បាន៦នាក់នៅសង្កាត់ឃ្មួញកាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៧ នៅចំណុចដីឡូតិ៍វាលមួយកន្លែងស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថាមនុស្សទាំង៦នាក់ដែលឃាត់ខ្លួននោះទី១ឈ្មោះ កុច សឿន ភេទប្រុសអាយុ៤៦ឆ្នាំមុខរបរលក់ដូរស្នាក់នៅភូមិសែនសុខ២សង្កាត់ឃ្មួញ ខណ្ឌសែនសុខទី២ឈ្មោះ វ៉ាន់ យូ ភេទប្រុសអាយុ៣៨ឆ្នាំមុខរបរបើកបរស្នាក់ភូមិសែនសុខ៧សង្កាត់ឃ្មួញខណ្ឌសែនសុខទី៣ឈ្មោះ ស្រិន រ៉ែន ភេទប្រុសអាយុ២៧ឆ្នាំមុខរបរជាងជុសជុលរថយន្តស្នាក់នៅខណ្ឌព្រែកព្នៅទី៤ឈ្មោះ លី ផៃ ភេទប្រុសអាយុ២៦ឆ្នាំមុខរបរជាងជុសជុលរថយន្តស្នាក់នៅខណ្ឌព្រែកទី៥ឈ្មោះ ម៊ុត ថុន ភេទប្រុសអាយុ៥២ឆ្នាំមុខរបរកសិករស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខនិងទី៦ឈ្មោះ សួន រំចេក ភេទប្រុសអាយុ៤៥ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅភូមិទំនប់កប់ស្រូវ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ។

លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានអោយដឹងថាមុននឹងធ្វើការបង្ក្រាបក្រុមអ្នកញៀនល្បែងសុីសងជល់មាន់នេអគឺដោយសារមានពលរដ្ឋល្អបានរាយការណ៍ប្រាប់ថានៅចំណុចទីតាំងខាងលើមានអ្នកញៀនល្បែងសុីសងជល់មាន់បានមកប្រមូលផ្តុំគ្នាលេងយ៉ាងសប្បាយស្ទើរាល់ថ្ងៃទើបលោកបានបញ្ជាអោយលោក គួក សុខហួ អធិការងបានដឹកនាំកម្លាំងចុះធ្វើកាឹរបងក្រាបតែម្តង។

លោក គួក សុខហួ អធិការរង នគរបាលខណ្ឌបានអោយដឹងថាបន្ទាប់ពីទទួលបានបទបញ្ជាលោក វរសេនីយ៍ឯក ម៉ក់ ហុង អធិការភ្លាមលោកបានដឹកនាំកម្លាំងផ្ទាល់ចុះទៅដល់ទៅតាំងហើយបានឃើញពួកគេកំពង់តែលេងល្បែងភ្នាល់(ជល់មាន់)ទើបឃាត់ខ្លួនបានចំនួន ៦នាក់ មាន់១ក្បាល ក្នាយ២គួស្មើរនិង៤ ជញ្ជើងថ្លឹងសត្វមាន់១ ស៊ុមសម្រាប់ក្រុងមាន់១ និងម៉ូតូ៤គ្រឿង។

បច្ចុប្បន្នអ្នកញៀនល្បែងទាំង៦នាក់រួមនិងវត្ថុតាងកំពង់ឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាមនិតិវិធី ៕  តុង សីហា

...

aa0aca33-292a-43e0-a5b8-d93ae4a9a7db cfc5140f-6ea2-4bd3-bdb3-9192e1fc6f36 5f930033-40dd-432d-b0ae-34af5a7f1844

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print