លោក​Edouard Philippe ត្រូវបានជ្រើសរើសធ្វើជានាយករដ្ឋមន្ត្រីបារាំង

ចែករំលែក៖

ប្រធានាធិបតីថ្មីបារាំង លោកម៉ាក្រុង បានសម្រេចជ្រើសរើស លោកEdouard Philippe ធ្វើជានាយករដ្ឋមន្ត្រីដើម្បីដឹកនាំរដ្ឋាភិបាល ក្នុងពេលដែលត្រូវបំពេញទស្សនកិច្ចទៅក្រៅប្រទេស ។

លោកEdouard Philippe ក៏ទើបតែមានវ័យ៤៦ ឆ្នាំ  ហើយបានបំពេញគ្រប់ លក្ខខណ្ឌតម្រូវទើបអាចក្លាយជានាយករដ្ឋមន្ត្រីរបស់លោកម៉ាក្រុង។មានបទពិសោធន៍ច្រើនយ៉ាង ទាំងក្នុងវិស័យសាធារណៈ និងឯកជនលោកក៏ជាចៅហ្វាយស្រុក អាវ (កំពង់ផែអាវ)ជាអ្នកស្តាំកណ្តាលនិយមនៃបក្សសាធារណរដ្ឋ ស្និទ្ធខ្លាំងនឹងលោកអាឡាំង ហ្ស៊ូប៉េ (គូប្រជែងរបស់លោកហ្វីយ៉ុងនិងជាបេក្ខជនចាញ់ឆ្នោតក្នុងសម័យបោះឆ្នោតជ្រើសរើសបេក្ខជនប្រធានាធិបតីប្រចាំបក្សសាធារណរដ្ឋ)។

ជម្រើសនេះ ត្រូវបានគេសំឡឹងឃើញជាយុទ្ធសាស្ត្រដ៏ខ្ពស់របស់លោកប្រធានាធិបតី ម៉ាក្រុងព្រោះអាចនឹងធ្វើឱ្យអ្នកសាធារណរដ្ឋផ្សេងងាកមកចូលរួមក្នុងបក្សរបស់លោក។ ពោលគឺជាយុទ្ធសាស្ត្រទាក់ទាញបំបែកសំឡេងបក្សធំៗស្តាំនិយម ឬឆ្វេងនិយម ដើម្បីមានសំណាងខ្ពស់បានឈ្នះឆ្នោតសភានាខែមិថុនាខាងមុខ។

សូមបញ្ជាក់ថា លោក ម៉ាក្រុង ជាប្រធានាធិបតីប្រសូតចេញពីចលនា En Marche ដែលពេលនេះបានក្លាយជាបក្សនយោបាយមួយហើយមានឈ្មោះថាសាធារណរដ្ឋEn Marche។ ជាមួយនឹងចលនានយោបាយថ្មីថ្មោងនិងជាអ្នកកណ្តាលនិយម ហានិភ័យដ៏ធំធេងមួយដែលលោកត្រូវជំនះឱ្យបានគឺប្រមូលសំឡេងភាគច្រើនដាច់ខាតឱ្យបាននៅក្នុងការបោះឆ្នោតសភាខែមិថុនាខាងមុខ។បើបរាជ័យមានន័យថាលោកម៉ាក្រុងត្រូវដឹកនាំប្រទេសដោយមានរដ្ឋាភិបាលចម្រុះនិងដោយមាននាយករដ្ឋមន្ត្រីអាចជាឥស្សរជនមកពីប្រឆាំង។គឺជាសេណារីយោដែលលោកម៉ាក្រុង ចង់បញ្ចៀសឱ្យបានដើម្បីអាចមានអំណាចគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសធ្វើកំណែទម្រង់ផ្សេង តាមដែលលោកចង់បាន៕

...

8528928-3x2-700x467 7b4fa48c52cdd76f6666ecca812bd91d0fa494259c73337b05e7328a442bfa37

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print