Google បានបោះជំហានឆ្ពោះទៅប្រើប្រព័ន្ធ Android ជាប្រព័ន្ធប្រតិបត្តិការពេញលេ ញសម្រាប់រថយន្ត ដែលមិនតម្រូវឱ្យមានការប្រើប្រា ស់ដោយទូរស័ព្ទ ។ ក្រុមហ៊ុននេះបានប្រកាសជាដៃគូនឹ ងគ្នាជាមួយក្រុមហ៊ុនរថយន្ត Audi និង Volvo ថ្ងៃនេះ មុនសប្តាហ៍នេះក្នុងសន្និសីទ អ្ នកអភិវឌ្ឍន៍ I/O ដែលនឹងមើលឃើញថាក្រុមហ៊ុនផលិ តរថយន្តម៉ាកថ្មីទាំងនោះបង្កើតប្ រព័ន្ធ infotainment ដែលប្រើប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat ។
ក្រុមហ៊ុនផលិត នឹង ដាក់អេក្រង់ touchscreen ព្រមទាំងផ្ទាំងគ្រប់គ្រងឌីជី ថលនៅពីក្រោយដៃចង្កូត។ ពួកគេនឹងបន្ថែមសេវាកម្មថ្មីដូ ចជា Google Assistant ទៅក្នុង apps និងការធ្វើសមាហរណកម្មនៅលើ Android ដោយស្វ័យប្រវត្តិ។ ប៉ុន្តែ Android គ្រប់គ្រងមុខងារទូទៅដូចជាការកំ ដៅក្ដៅនិងត្រជាក់, ទីតាំងកៅអី, ឬបើកនិងបិទបង្អួច។ ក្រុមហ៊ុន Volvo បាននិយាយថាខ្លួនគ្រោងនឹងបើកដំណើ រការដោយប្រព័ន្ធប្រតិបត្តិការ Android របស់ខ្លួននៅលើរថយន្តម៉ូដែលថ្មី ក្នុងរយៈពេលពីរឆ្នាំ ខណៈពេលដែលរថយន្ត Audi នឹងបង្ហាញកំណែរូបរាងរថយន្ត Audi Q8 Sport ថ្មី ៕ ហេង លក្ខិណា