ឃ្មឹប ៖ សំពះឲ្យតុលាការសម្រាលទោសកូនប្រុស

ចែករំលែក៖

ភ្នំពេញ ៖ រឿងរ៉ាវកម្រត់របស់ក្រុមគ្រួសារនាយហុងដា បានបន្តកើតមានជាថ្មីក្រោយពីអតីតភរិយា នាង រ៉េន សុធារី ហៅនាងឃ្មឹបចេញមុខ។ ស្កាត់ពីខេត្តបន្ទាយមានជ័យទាំងខ្ចីលុយគេ ឃ្មឹបលើកឡើងថានាងចង់ជួបមុខកូនប្រុស និងសុំឲ្យតុលាការសម្រាលទោសកូនប្រុសម្នាក់នេះ។

ក្រោយពីការបាត់មុខប្រមាណ៦ឆ្នាំមកហើយនោះឃ្មឹមបានចេញមុខជាមួយនឹងរូបរាង និងសភាពដែលគួរឲ្យសង្វេក ។ ការបង្ហាញមុខរបស់អតីតតារាកំប្លែងរូបនេះគឺនាងថាចង់ជួបមុខកូនប្រុសដែលបានចាប់ខ្លួនពីបទធ្វើឃាតប្រពន្ធក្រោយនាយហុងដា និងប្រឈមនឹងការជាប់ទោសអស់មួយជីវិតនោះ។ ឃ្មឹមថា កូនប្រុសនាងឈ្មោះខាសុខេនហៅនិចអាយុ១៨ឆ្នាំដើមឡើយជាកូនដែលរៀនសូត្រពូកែ ស្តាប់ដំបូន្មានឪពុកម្តាយ មិនគួរណាធ្លាក់ខ្លួនក្លាយជាជនញៀនថ្នាំ ចិត្តឆៅលើកដៃសម្លាប់មនុស្សនោះទេ។

នាងបានដាក់បន្ទុករឿងហេតុការណ៍អាក្រក់ប្រចាំជីវិតនេះព្រោះតែការបែកបាក់ក្រុមគ្រួសារ ដែលធ្វើឲ្យកូនតែលតោលខ្វះភាពកក់ក្តៅ ភ្លើតភ្លើនតាមមិត្តភ័ក្កិអូសទាញទៅរកសេពថ្នាំញៀន។ ទោះជាយ៉ាងណានាងគ្មានអ្វីដែលអាចជួយកូនប្រុសបានក្រៅពីលើកដៃដប់សំពះសុំការប្រណី គ្រាដែលជីវិតនាងធ្លាក់ដុនដាបដល់ចំណុចសូន្យទៅហើយ។ អតីតអ្នកសិល្បៈល្បីឈ្មោះគួរសមធ្លាក់ខ្លួនខ្ចីលុយគេជិះរថយន្តមកមើលមុខកូនប្រុសរូបនេះបញ្ជាក់ថា នាងនៅមិនទាន់បានជួបមុខកូនប្រុសនៅឡើយទេគ្រាដែលកូនប្រុសរូបនេះត្រូវបានឃុំខ្លួនបណ្តោះអាសន្ននិងស្ថិតក្រោមការស៊ើបសួររបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ។

អ្នកនាងរ៉េនសុធារីហៅឃ្មឹបបញ្ជាក់ថាថាក្រោយបែកពីនាយហុងដាមានពាក្យចចាមអារ៉ាមជាច្រើនថាអ្នកនាងផិតប្ដីទៅយកប្ដីឧកញ៉ានិងដើរចែកធៀបការជាមួយបុរសអាមេរិកជាដើមនោះគឺមិនពិតទេពោលក្រោយពេលចែកផ្លូវជាមួយហុងដាអ្នកនាងបានទៅសម្ងំរស់នៅជាមួយនាយជីវ៉ាន់ស៊ុយដែលជាឪពុកបង្កើតនៅស្រុកកំណើតនៅឯខេត្តបន្ទាយមានជ័យដែលជាតំបន់ដាច់ស្រយ៉ាលមួយនៅជើងភ្នំធំ។អ្នកនាងថ្លែងថា ក្រោយបែកពីហុងដារយៈពេល៤ឆ្នាំទើបនាងសម្រេចចិត្តយកប្ដីថ្មីដែលជាពលករនៅប្រទេសថៃហើយក្រោយមានប្ដីថ្មីរយៈពេលមួយឆ្នាំខណៈដែលនាងមានផ្ទៃពោះកូនស្រី៣ខែនៅក្នុងពោះនាងក៏បានបែកពីប្ដីថ្មីនោះទៀតហើយក៏រស់នៅជាស្ត្រីមេម៉ាយមកដល់បច្ចុប្បន្ន។

អ្នកនាងថាពេលទៅរស់នៅជើងភ្នំនោះគ្រួសារអ្នកនាងក្រីក្រណាស់គឺអ្នកនាងធ្វើជាកម្មករស៊ីឈ្នួលដកស្ទូងបោចស្មៅឲ្យគេនិងចាប់ក្ដាម រាវលៀសដើម្បីហូប ។ អ្នកនាងឃ្មឹបបន្ថែមថា កន្លងមកនាងក៏ធ្លាប់បានមកច្រៀងនៅភោជនីយដ្ឋានមួយនៅភ្នំពេញបានមួយរយៈខ្លីដែរប៉ុន្តែក្រោយពេលឪពុកនាងចែកឋានទៅនាងក៏វិលទៅរស់នៅឯស្រុកកំណើតរកស៊ីឈ្នួលលគេវិញដើម្បីបន្តជីវិតរស់ហើយដោយសារតែជីវភាពក្រីក្រពេកនាងក៏សម្រេចចិត្តយកកូនមកផ្ញើជាមួយអតីតស្វាមី។នាងថាកូនប្រុសច្បងមានរឿងសម្លាប់ប្រពន្ធចុងរបស់នាយហុងដាដោយសារតែឥទ្ធិពលគ្រឿងញៀនហើយពេលនេះនាងមានតែលើកម្រាមដៃដប់សុំឲ្យតុលាការសម្រាលទោសដល់កូននាងខ្លះតែប៉ុណ្ណោះ គឺដោយសារតែកូននាងនៅក្មេងនឹងដោយសារតែឥទ្ធិពលគ្រឿងញៀននោះ ៕  វឌ្ឍនា

6db21e1c-29bc-44ca-8678-84cb0bd7e2b0 7cad9d35-88aa-4755-92c3-f2a16c790f1e 18157595_1709892922372204_3390368400048481680_n_large 376360626500fb5ad437d5cb0d6ea04d5f0b5ddd Died-C-1 e53c487d-fc15-40a2-8c18-09ae8d15ea15 fn-2017-05-11-15-33-08-0 fn-2017-05-11-15-55-09-1 fn-2017-05-11-21-36-50-0 Honda 15-05-2017 Honda2 15-05-2017 Honda3 15-05-2017 news_9136_6024

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print