ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានបំពេញទស្សនកិច្ចទៅកាន់ ប្រទេសអាល្លឺម៉ង មុនគេបង្អស់ក្នុងតំណែងជាប្រធានាធិបតី ហើយដំណើរទស្សនកិច្ចនោះធ្វើឡើងក្រោយពេលដែលលោកស្បថចូលកាន់តំណែង ភ្លាម។ មេដឹកនាំទាំងពីរបានសម្រេច ពង្រឹងអឺរ៉ុប ប្រឆាំងនិងក្រុម ជ្រុលនិយម បំបែកអឺរ៉ុប។
ប្រធានាធិបតីបារាំងលោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង លោកស្រី Angela Merkel បានជួបពិភាក្សាគ្នាកាលពីថ្ងៃទី១៥ខែឧសភា ក្នុងទីក្រុងប៊ែកឡាំង។ សារព័ត៌មានរ៉យទ័របានផ្សាយថា ជំនួប ពិភាក្សានោះមេដឹកនាំទាំងពីរបានរួមគ្នាស្វែងរក អត្ថិពលថ្មីរសម្រាប់អឺរ៉ុប បើទោះត្រូវផ្លាសប្តូរច្បាប់ក្តី។
លោក ម៉ាក្រុង បានអំពាវនាវ ឲ្យមានការកែប្រែជាប្រវត្តិសាស្ត្រ ចំពោះអឺរ៉ុប ដើម្បីប្រឆាំងនិងសកម្មភាព បំបែកបំបាក់អឺរ៉ុប ។ ក្នុងពេលជាមួយគ្នានោះលោកស្រី ម៉ាកគែល ដែលជាអ្នកដឹកនាំអាល្លឺម៉ង មួយទស្សវត្តកន្លងមក បញ្ចាក់ថា ប្រទេសមហាអំណាចទាំងពីរ នឹងជាក្បាលម៉ាស៊ីនអឺរ៉ុប ចង់បង្កើតកម្លាំងជម្រុញថ្មីសម្រាប់អឺរ៉ុប និងទំនាក់ទំនងទ្វេភាគី។ ពេលបារាំងនិងអាល្លឺម៉ងរួមដៃគ្នានឹងក្លាយទៅជាកម្លាំងដ៏ខ្លាំងដើម្បីការពារ អឺរ៉ុបទាំងមូល។
លោកស្រីម៉ាក់គែល បញ្ចាក់នៅក្នុងសន្និសីទការសែតរួម ថា «យើងមានការយលដូចគ្នា គឺមិនគិតពីការចាកចេញរបស់អង់គ្លេសនោះឡើយ គឺ ធ្វើយ៉ាងណា ធ្វើឲ្យសហគមន៍អឺរ៉ុប ខ្លាំងឡើង ពិសេសគឺតំបន់ប្រទេសចាយប្រាក់រួមអឺរ៉ូ និងការប្រឆាំងភេរវកម្ម ។ អឺរ៉ុប ខ្លាំងគ្មានប្រទេសណាមួយចងចាកចេញឡើយ គឺមានតែចូលប៉ុណ្ណោះ »។
នៅក្នុងពេលឃោសនាបោះឆ្នោត លោកម៉ាក្រុង ក៏បានលើកឡើងថា និងមានការកែទម្រង Eurozone ធ្វើឲ្យប្រាក់អឺរ៉ូ មានតម្លៃ វិញ ។
លោកម៉ាក្រុងបានចូលកាន់តំណែងនៅថ្ងៃទី១៤ខែឧសភា ជំនួសតំណែង អតីតប្រធានាធិបតីហូឡង ដែលបញ្ចប់អាណាត្តិ។ នៅពេលនេះពលរដ្ឋបារាំងក៏ដូចជាពលរដ្ឋ តំបន់អឺរ៉ុបទាំងមូលបានដាក់ក្តីសង្ឃឹមទៅលើមេដឹកនាំ វ័យក្មេង របស់បារាំង ដែលអាចជួយដល់អឺរ៉ុប មានការសមគ្គីគ្នាវិញ ឆ្ពោះទៅរកភាពរីកចំរើន ៕