លោក អូស្មាន ហាស្សាន់  ជំរុញឲ្យ គណៈចលនាសាសនិក ឥស្លាម  ខេត្តកំពង់ឆ្នាំង ត្រូវតែចូលរួមគាំទ្របោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា 

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ លោក អូស្មាន ហាស្សាន់  សមាជិកគណៈ កម្មាធិការកណ្តាល និង ជាប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា  បានបញ្ជាក់ថា ៖ គណៈចលនាសាសនិកឥស្លាមគណបក្សប្រជាជនកម្ពុជា  ខេត្ដកំពង់ឆ្នាំង ត្រូវតែបន្ដ គាំទ្របោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា   តាមអនុសាសន៏ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែល លោកតែងតែ លេីកឡេីងថា គណបក្សប្រជាជនកម្ពុជាត្រូវតែឈ្នះ ។

លោក អូស្មាន ហាស្សាន់ បានជំរុញបែបនេះ ខណៈ លោក ទទួល ជួបសំនេះសំណាលជាមួយសមាជិក សកម្មជន ជាង៦០០ នាក់  ធ្វើឡេីងនៅមន្ទីរគណ បក្សប្រជាជនកម្ពុជាខេត្ដកំពង់ឆ្នាំង   នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧  ពិធីនេះ ក៏មានការរៀបចំ ប្រកាស ទទួលស្គាល់ថ្នាក់ដឹកនាំ សមាជិក គណៈចលនាសាសនិកឥស្លាមរបស់គណៈបក្សប្រជាជនកម្ពុជាដែលមានការចូលរួម ជាកិតិ្ដ យស ពី លោកឈួរ ចន័្ទឌឿន អភិបាលខេត្ដកំពង់ឆ្នាំងផងដែរ ។

លោកឈួរ  ចន្ទ័ឌឿន បានបញ្ជាក់ថា ៖ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និង មន្រ្តីគណបក្សប្រជាជនកម្ពុជាពីថ្នាក់លេីដល់មូលដ្ឋាន បានកំពុងខិតខំប្រឹងប្រែង យ៉ាងសស្រៈសស្រាំដេីម្បីបម្រេីសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ  តែទោះបីយ៉ាងណាការខ្វះចន្លោះ រឺធ្វេី ឲ្យ មានការថ្នាំងថ្នាក់ពីបុគ្គលមន្រ្តីតាមមូលដ្ឋាន តែងតែចៀសមិនផុតនោះ ទេ វាមិនខុសពីម្រាមដៃទាំងប្រាំដែលមិនស្មេីគ្នានោះដែរ។

ទោះបីយ៉ាងណាក្នុងនាមប្រធានគណៈកម្មាធិការគណបក្សខេត្ត សូមកោតសតសេីរនូវសម្លេងគាំទ្រយ៉ាងច្រេីនលេីសលប់របស់សហគមន៍ខ្មែរឥស្លាម ដែលឈរលេីលំដាប់ថ្នាក់លេខមួយក្នុងការបោះឆ្នោតជូនគណបក្សប្រ ជាជន កម្ពុជា កន្លងមក ។

លោក អូស្មាន ហាស្សាន់ បាមកោតសរសេីរ នូវកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសកម្មជន គណៈចលនាសាសនិកឥស្លាម ដែលសម្រេចបាននូវការគៀងគរកម្លាំងគាំទ្រគណបក្សប្រជាជនកម្ពុជា  ជារៀងរាល់អាណត្តិកន្លងមក ហេីយសូមឲ្យ បងប្អូន ចូលរួម បន្តនូវកិច្ចខំប្រឹងប្រែង នេះសម្រាប់អាណត្តិជាបន្តបន្ទាប់ទៀត។

លោក អូស្មាន ហាស្សាន់  បានបន្ដថា៖  សូមបងប្អូន កុំមានទស្សនៈចាត់ទុកការបែកបាក់ប្រេះឆា របស់គណបក្សប្រឆាំង ជាភាពជោគជ័យរបស់ខ្លួន តែយេីងត្រូវឈរនៅលេីគុណធម៌ឆន្ទៈធម៏  បន្តនូវតួនាទីជាអ្នកដឹកនាំល្អ បំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងពុះពារ ការតស៊ូដោះស្រាយរាល់កង្វល់ របស់សហគមន៍ នៅមូលដ្ឋាន។

ក្នុងឱកាសនោះដែរលោក អូស្មាន  ហាស្សាន់ ក៏បានលេីកឡេីងពីការកសាងប្រទេសជាតិ ពីបាតដៃទទេនិងការ លះបង់ឈាមស្រស់របស់ប្រមុខថ្នាក់ ដឹកនាំគណៈបក្សប្រជាជនកម្ពុជាដែលបានទាមទារមកវិញនូវសុខសន្តិភាព សេរីភាព និង ការរីកចំរេីននូវសមិទ្ធិផលនានា លើគ្រប់វិស័យត្រូវបានកសាងរីកដុះដាលទូទាំងប្រទេស ហេតុនេះការតប ស្នងសងគុណដែលសាកសមបំផុត  គឺមានតែការបន្តគាំទ្របោះ ឆ្នោត គាំទ្រជូន គណបក្ស ប្រជាជនកម្ពុជា ទាំងការបោះឆ្នោតក្រុមប្តឹក្សា ឃុំ សង្កាត់ ដែលនៅសល់តែប៉ុន្មាន  ថ្ងៃទៀត នឹងឈានដល់ថ្ងៃបោះឆ្នោតគឺនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ក៏ដូចជាការបោះឆ្នោតសភានៅឆ្នាំ២០១៨ ខាងមុខនោះផងដែរ  ៕    ដោយ ៖ សំរិត 

...

unnamed (5) unnamed unnamed (2) unnamed (8) unnamed (7) unnamed (3) unnamed (4) unnamed (1) unnamed (6)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print