ជាលើកទី១ អតីតប្រធានាធិបតី អូបាម៉ាបង្ហាញពីមូលហេតុមិនវាយប្រហារស៊ីរី

ចែករំលែក៖

អតីតប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ា បានបង្ហាញពីមូលហេតុដែល លោកមិនចេញបញ្ចារឲ្យបើកការវាយប្រហារទៅលើប្រទេសស៊ីរី ក្នុងពេលដែលលោកកាន់តំណែងប្រធានាធិបតីនោះ ។

សារព័ត៌មាន Politico បានផ្សាយថា  លោកអូបាម៉ា បាន សម្រេចមិនវាយប្រហារស៊ីរីគឺដោយសារតែ លោកមិនចង់បញ្ចូន ទាហានអាមេរិកចូលទៅកាន់តំបន់ គ្រោះថ្នាក់  និងជាតំបន់ ពិបាក់ក្នុងការ ដោះស្រាយនោះ។ លោកអូបាម៉ាបានលើកឡើងថា «ការមើលឃើញទាហានវ័យក្មេង របស់អាមេរិកត្រូវ ទៅកាន់តំបន់ មានគ្រោះថ្នាក់បែបនេះ គឺពិតជា ពិបាកខ្លាំងណាស់។

លោកអូបាម៉ាបន្តទៀតថា កតាទាំងនោះហើយ ទើបធ្វើឲ្យលោកសម្រេច មិនវាយប្រហារ ទៅលើរដ្ឋាភិបាលស៊ីរី បើទោះបីរកឃើញថា ស៊ីរីបានប្រើប្រាស់អាវុធគីមីក្តី ។ នៅពេលនោះ អាមេរិកបានចចារ ហើយដកហូតអាវុធគីមីទាំងអស់ចេញពីប្រទេសស៊ីរី។

កាលពីជំនន់លោកអូបាម៉ាបាន ប្រកាសកំណត់ បន្ទាត់ក្រហម ចំពោះរដ្ឋាភិបាល លោកអាលអាសាដ  ប្រសិនបើ ប្រើប្រាស់អាវុធគីមីទៅលើពលរដ្ឋស្លូតត្រង   ដូចកាលពីខែស៊ីហាឆ្នាំ២០១២  អាមេរិកនិងប្រើប្រាស់កម្លាំងយោធាវាយប្រហារទៅលើរដ្ឋាភិបាលស៊ីរី។

តាំងពីពេលនោះមក ស៊ីរី មិនប្រើប្រាស់អាវុធគីមីឡើយដោយខ្លាចរងការវាយប្រហារ  ពីអាមេរិក ពេលនោះសូម្បីតែសម្ព័ន្ធមិត្តរុស្ស៊ីក៏មិនអាចការពារស៊ីរីបានឡើយ ។ រហូតដល់លោកអូបាម៉ា បញ្ចប់អាណាត្តិនោះស៊ីរីក៏បានវាយប្រហារដោយអាវុធគីមី  ពេលនេះ លោកត្រាំមិនលើកលេងឡើយដោយបញ្ចាវាយប្រហារទៅលើទីតាំងយោធារបស់ស៊ីរីភ្លាមៗនោះដែរ។

ការសម្រេចវាយប្រហាររបស់លោកត្រាំ ដោយប្រើមីស៊ីល Tomahawk ដល់ទៅ៥៩គ្រាប់ ទៅលើទីតាំងទាហានអាកាសស៊ីរី  គឺជាការឆ្លើយតបភ្លាមៗរបស់អាមេរិក មិនរងចាំយូឡើយ ។ ការវាយប្រហាររបស់លោកត្រាំទទួលបានការសរសើរពីពលរដ្ឋអាមេរិក។ការវាយប្រហារបែបនេះនឹងធ្វើឲ្យរដ្ឋាភិបាលស៊ីរីមិនហានវាយប្រហារ ដោយអាវុធគីមីទៀតឡើយ បើនៅតែបន្ត ពេលក្រោយ អាចនឹងវាយប្រហារទៅលើទីតាំងរដ្ឋាភិបាលស៊ីរីតែម្តង។

កាលពីជំនន់លោកអូបាម៉ា បើទោះអាមេរិកមិនវាយប្រហារតែ បានបង្កើតទីតាំងយោធាប្រកបដោយសុវត្ថភាពនៅក្នុងទឹកដីស៊ីរីតែម្តង។ អាមេរិកបានសាងសង់អាកាសយានដ្ឋានយោធានៅភាគខាងជើងស្ថិតនៅចម្លោះស្រុក Sheddadi និង Hasakah  ដើម្បីវាយប្រហារទៅលើក្រុមភេរវកម្មIS ក៏ដូចជាឃ្លាំមើលសកម្មភាពរបស់រដ្ឋាភិបាលស៊ីរី។

តំបន់ដែលអាមេរិកសាងសង់អាកាសយានដ្ឋានយោធា គឺជាកន្លែងដែលមានប្រេងច្រើនបំផុត។ តាមប្រភ័ពព័ត៌មាន ទីតាំងនោះជាកន្លែងប្រើប្រាសដើម្បីវាយប្រហាររំដោះទីក្រុងRaqqa ។

កន្លងមកនៅក្នុងសង្គ្រាមវាយប្រហារទៅលើក្រុមIS អាមេរិកក៏បានបើកអាកាសយានដ្ឋានយោធានៅតំបន់ Rimelan ស្ថិតនៅក្នុងខេត្តHasakhah និង Kobani ស្ថិតនៅក្នុងខេត្តAleppo ។ បច្ចុប្បន្នការសាងសង់ ទីតាំង Sheddadi បានឈានដល់ដំណាក់កាលចុងក្រោយបំផុត ។ តំបន់នោះគឺសម្បូថាមពលប្រេង ឧស្មាន់ច្រើនបំផុតនៅស៊ីរី។ អាមេរិកបានធ្វើសកម្មភាពនៅទីនោះចាប់តាំងពីរំដោះបានSheddadi ពីក្រុមIS ហើយទុកឲ្យក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរីជាអ្នកគ្រប់គ្រង។ ទីតាំងខាងលើត្រូវបានទាហានអាមេរិកប្រើប្រាសសម្រាប់វាយប្រហារទៅលើទីក្រុងRaqqa ដែលជារដ្ឋធានីរបស់ក្រុមIS ។ ទីតាំងខាងលើអាមេរិកអាចផ្ទុកអាវុធនៅទីនោះផងដែរ។

តាមប្រភ័ពព័ត៌មានពីក្រុមទាហានប្រឆាំងរដ្ឋាភិបាលដែលមានការគាំទ្រពីអាមេរិក បានបញ្ចាក់ថា យន្តហោះចម្បាំងអាមេរិកនិងហោះហើចេញពីទីនេះទៅកាន់គោលដៅវាយប្រហារ  ហើយទីតាំងនោះអាចផ្គត់ផ្គងអាវុធបន្ថៃដល់ក្រុម បះបោរស៊ីរីដើម្បីផ្តួលរំលំរដ្ឋាភិបាលលោកអាលអាសាដ។

ពាក់ព័ន្ធនិងប្រទេសស៊ីរីនោះដែររុស្ស៊ីបានសម្រេចបញ្ចូនកាំជ្រួចមីស៊ីលការពារប្រភេទ S-300V4 ទៅកាន់ស៊ីរី  ដែលភាគីរុស្ស៊ីបានអះអាងថា ដើម្បីទប់ស្កាត់ការវាយប្រហារដោយមីស៊ីលទៅលើយន្តហោះចម្បាំងរបស់រុស្ស៊ី ដូចការវាយប្រហារទៅលើSu 24 ពីកម្លាំងទាហានទួគីនាពេលកន្លងមក។

លោកVictor Ozerovបាន បញ្ចាក់ថាប្រព័ន្ធមីស៊ីលការពារខាងលើមិនសម្តៅទៅលើក្រុមភេរវកម្មIS នោះឡើយគឺទុកការពារការវាយប្រហារទៅលើយន្តហោះរបស់រុស្ស៊ីនៅស៊ីរី ។ បើទោះបីលោកមិនបានបញ្ចាក់តែបានសម្តៅទៅលើក្រុមប្រទេសសម្ព័ន្ធមិត្តដែលដឹកនាំដោយអាមេរិក។

ស្ថានភាពនៅក្នុងប្រទេសស៊ីរីកាន់តែជាប់គាំក្រោយពេលប្រទេសមហាអំណាចទាំងពីររុស្ស៊ីអាមេរិកមិនចុះសម្រុងនិងគ្នានៅក្នុងការដោះស្រាយ បញ្ចប់សង្គ្រាមស៊ីវិលអូសបន្លាយជាច្រើនឆ្នាំនៅស៊ីរី។

រុស្ស៊ីបាននាំយកនូវប្រព័ន្ធការពារមីស៊ីល ចូលទៅដល់ទឹកដីនៃភាគពាយ័ព្យប្រទេសស៊ីរី ។ ហេតុដូច្នេះ សហរដ្ឋអាមេរិក មិនបានគិតថារុស្ស៊ីមានគម្រោងការណាមួយ សំដៅទៅលើគោលដៅ របស់សហរដ្ឋអាមេរិកឡើយ ។មន្ត្រីមួយរូបបានលើកឡើងថា វាជាក្តី “កង្វល់មួយ” ។គេបានដឹងច្បាស់ថា ប្រព័ន្ធការពារមីស៊ីលចំនួន ៣គ្រឿង ត្រូវបាននាំយកតាមនាវា មកកាន់ភាគពាយ័ព្យនៃប្រទេសស៊ីរី ។

នៅពេលនេះប្រទេសមហាអំណាចបានចោទប្រកាន់គ្នាទៅវិញទៅមកនៅក្នុងអង្គការសហប្រជាជាតិដោយក្នុងនោះអាមេរិកបាន ចោទរុស្ស៊ីថាប្រព្រឹត្ត” អំពើឃោរឃៅសែនអមនុស្សធម៌” នៅស៊ីរី និងវោហារបំភ្លៃចេញពីបបូរមាត់ឯកអគ្គរដ្ឋទូតអង់គ្លេសដែលចោទរុស្ស៊ីថាប្រព្រឹត្ត”ឧក្រិដ្ឋកម្មសង្គ្រាម” នៅទីនោះ។ ចំណែកអគ្គរដ្ឋទូតរុស្ស៊ីសង្កត់ធ្ងន់ថាអាមេរិកអសមត្ថភាពញែកពួកភេរវជនឲ្យនៅដាច់ពីពួកឧទ្ទាមស៊ីរីមិនជ្រុលនិយមចែងដោយកិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរីចុះរវាងម៉ូស្គូនិងវ៉ាស៊ីនតោន៕

11  111

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print