នគរបាលប៉ុស្តិ៍ជប់ឃាត់ខ្លួនជនសង្ស័យ បន្លំនិងឆក់ទូមាស បន្ទាប់ពីធ្វើសកម្មភាពរត់ឡើងម៉ូតូមិនទាន់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ជនសង្យ័យម្នាក់ត្រូវបាននគរបាលប៉ុស្ត៍រដ្ឋបាលជប់ធ្វើការចាប់ខ្លួនបានភ្លាមៗទាន់ពេលវេលា បន្ទាប់ពីជនសង្ស័យរូបនេះ បានមកសួរកទិញមាស ហេីយយកចិញ្ជៀនក្លែងក្លាយបន្លំលួច យកខ្សែកផ្លាកទីនពិតរបស់ជនរងគ្រោះ រួចរត់ឡេីងជិះម៉ូតូ ។

ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើរឡើងកាលពីវេលាម៉ោង៩និង២០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចហាងលក់មាសឈ្មោះកែវ ឆៃលាប ភេទប្រុស អាយុ៣៩ឆ្នាំ នៅផ្សាថ្នល់ទទឹង ក្នុងភូមិស្លាបក្តោង ឃុំជប់ស្រុក_ខេត្តត្បូងឃ្មុំ ។

លោក ឡុង សារិន អធិការរងស្រុកត្បូងឃ្មុំបានឲ្យដឹងថា ជនល្មើស ឈ្មោះសុីម ខឡី ហៅអុី ភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិខ្មែរអិស្លាម រស់នៅភូមិរោងគោ ឃុំថ្មពេជ្រ ស្រុក-ខេត្តត្បូងឃ្មំ ។ ចំណែកជនរងគ្រោះជាម្ចាស់ទូមាស ឈ្មោះកែវ ឆៃលាប ភេទប្រុស អាយុ៣៩ឆ្នាំ នៅផ្សាថ្នល់ទទឹង ក្នុងភូមិស្លាបក្តោង ឃុំជប់ស្រុក-ខេត្តត្បូងឃ្មុំ ។

លោកបន្តឲ្យដឹងថា មុនកើតហេតុជនសង្ស័យបានមកសួរកទិញមាសហេីយយកចិញ្ជៀនក្លែងក្លាយបន្លំលួច យកខ្សែកផ្លាកទីនពិតរបស់ ជនរងគ្រោះ រួចរត់ឡេីងជិះម៉ូតូ ប៉ុន្តែអ្នកលក់ស្រែកឆោឡោឡេីង ខណៈនោះសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលជប់ដែលឈរការពារនៅទីនោះបានចាប់ឃាត់ខ្លួនភ្លាមៗ និងធ្វើរកឋរឆែកឆេរ ដកហូតវត្ថុតាងពីជនល្មើស រួមមានខ្សែកក្លែងក្លាយ ១ខ្សែ ខ្សែកផ្លាកទីនពិតរបស់ជនរងគ្រោះ ១ខ្សែ ខ្សែដៃក្លែងក្លាយ ១ខ្សែ ចិញ្ជៀនត្រាក្លែងក្លាយ ១វង់ ប្រាក់ដុល្លាក្លែងក្លាយចំនួន៥សន្លឹក និហកាបូបដាក់លុយ ១ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលប៉ស្តិ៍បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកចាត់ការបន្តតាមនីតិវិធី ៕ វណ្ណះ

...

3fe0a142-1975-4fc9-b215-48b9e9e42926 9aea5e20-4019-481c-abe9-27ec01d39d94 f99c4c53-e9b6-4510-8b06-6470a7c1455f

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print