ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៏ម៉ូតូបុកម៉ូតូ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៦៧ ស្ថិតក្នុងភូមិទួលត្បែង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ។

សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកអន្លង់វែងបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៏នេះគឺកើតឡើងដោយសារការបើកបរមិនប្រកាន់ ស្តាំ ។ សមត្ថកិច្ចបន្តថា ជនរងគ្រោះដែលស្លាប់មានឈ្មោះឈិនឆៃចន្រ្ទាភេទប្រុសអាយុ២៦ឆ្នាំរស់នៅភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែងបើបរម៉ូតូម៉ាកសង់C125ពាក់ស្លាកលេខភ្នំពេញ1AE2865។

រីឯអ្នករងរបួសឈ្មោះ តុល ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៏ ឃុំអន្លង់វែង ស្រុកអន្លង់វែង រងរបួសបាក់ដៃឆ្វេងបើកបរម៉ូតូម៉ាកសេ១២៥ ពាក់ស្លាកលេខឧត្តរមានជយ័1A0448 ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះមកវាស់វែង និងយកម៉ូតូទាំង២គ្រឿងមករក្សាទុកនៅធិការដ្ឋាននគរបាលស្រុក រង់ចាំការដោះស្រាយតាមច្បាប់ ។ ចំណែកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៉ែន នួន

...

IMG-20170516-WA0035 IMG-20170516-WA0037

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print