ចាប់ជនសង្ស័យ២នាក់តាមដីការបង្គាប់ ពាក់ព័ន្ធនឹងករណីជួញដូរថ្នាំញៀនខុសច្បាប់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៧ កំលាំងជំនាញ ផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានធើ្វការចាប់បង្រ្កាប ករណី រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិត្របែក ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឃាត់ខ្លួនជនសង្ស័យបានចំនួន 02 នាក់ ៖

១.ឈ្មោះ លី វុទ្ធី ហៅ ធី ភេទប្រុស អាយុ 24 ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

២.ឈ្មោះ ដា រ៉ាពិសុដ្ឋ ហៅ ញេវ ភេទប្រុស អាយុ24ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចំការគរ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ក្រោយពីធ្វើការឃាត់ខ្លួនកម្លាំងយើងបានដកហូតវត្ថុតាងម្សៅក្រាមពណ៌សសង្ស័យថាគ្រឿងញៀន ( ម៉ាទឹកកក ) ចំនួន ០១ កញ្ជប់ធំ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសាកសួរ និងកសាងសំណុំរឿង ។

សូមបញ្ចាក់ថា ជនសង្ស័យទាំងពីរខាងលើមានដីកាបង្គាប់ឲ្យចាប់ខ្លួនទាំងពីរនាក់ ដោយ ៖

១.ឈ្មោះ លី វុទ្ធី ហៅ ធី ជាជនដែលមាន ដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ146 ចុះថ្ងៃទី28 ខែមេសា ឆ្នាំ2016 ពីបទ៖ ជួញដូរដេាយខុសច្បាប់នូវសារធាតុ ញៀន ប្រព្រឹត្តនៅចំណុចភូមិបុរីតេជោសែន ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី27 ខែកក្ដដា ឆ្នាំ2015 ចេញដោយលោក សុខ លី ចៅក្រម សាលាដំបូងខេត្តត្បូងឃ្មុំ។

២.ឈ្មោះ ដា រ៉ាពិសិដ្ឋ ហៅ ញេវ ជាជន ដែលមានដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ3332 ចុះថ្ងៃទី09 ខែកញ្ញា ឆ្នាំ2015 ពីបទ៖ ជួញដូរដេាយខុសច្បាប់នូវសារធាតុ ញៀន ប្រព្រឹត្តនៅចំណុចភូមិបុរីតេជោ សែន ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី09 ខែមិថុនា ឆ្នាំ2015 ចេញដោយលោក សោ សុតា ចៅក្រម សាលាដំបូងខេត្តកំពង់ចាម ។

បច្ចុប្បន្នកម្លាំងជំនាញ បានបញ្ចូនមុខសញ្ញាទាំងពីរខាងលើ រួមទាំងវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តត្បូងឃ្មុំ ផ្តន្ទាទោសតាមនីតិវិធី ៕ វណ្ណៈ

...

76760443-7fd4-42d2-a6b2-4dfbb8ec09ee d40a258d-930e-4169-ba33-03668af59e40 10cf8e66-6eae-4a22-bc33-836d26efd36e fddde946-c13a-41a8-bcbe-0d984052e45c

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print