អ្នករត់ម៉ូតូឌុបនិង កង់បីស៊ីក្លូនិងកម្មករស៊ិនទ្រីបានទទួលសេវាពិនិត្យសុខភាពនិងហូបអាហារ១ពេល

ចែករំលែក៖

 ភ្នំពេញ ៖ បងប្អូនអ្នកម៉ូតូឌុប ម៉ូតូកង់បី ធាក់ស៊ីក្លូ និង បុគ្គលិកក្រុមហ៊ុន ស៊ិនទ្រី ក្នុងមូលដ្ឋានខណ្ឌដូនពេញ បានទទួលបានការពិនិត្យសុខភាព និងពិសារអាហារសាមគ្គីថ្ងៃត្រង់ ពីកម្មវិធី “ស្រ្តីដេីម្បីពុកម៉ែបងប្អូន” ។

ពិធីនោះធ្វើឡើងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ០៧:០០នាទីព្រឹកក្រោមអធិបតីភាពលោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញនិងលោកស្រីក្នុងកម្មវិធី “ស្រ្តីដេីម្បីពុកម៉ែបងប្អូន” ស្ថិតនៅក្នុងវត្តវិមានតេជះ ហៅស្រះចក ស្ថិតនៅក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលរៀបចំដោយ កម្មវិធីស្រ្តីស.ស.យ.ក រាជធានីភ្នំពេញ ដោយមានការឧបត្ថម្ភគាំទ្រពី លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង ជាប្រធាន ស.ស.យ.ក រាជធានីភ្នំពេញ ដេីម្បីពិនិត្យសុខភាព ជូនលោកតា លោកពូដែលប្រកបរបររត់ម៉ូតូឌុប ម៉ូតូកង់បី ធាក់ស៊ីក្លូ បុគ្គលិកក្រុមហ៊ុន ស៊ិនទ្រី ក្នុងមូលដ្ឋានខណ្ឌដូនពេញ។

ក្រោយពីពិនិត្យសុខភាពរួច ក្រុមងារបាន រៀបចំជាអាហារសាមគ្គីថ្ងៃត្រង់ជូនដល់ពួកគាត់ផងដែរ  ក្នុងឱកាសនោះ លោកអភិបាលខណ្ឌដូនពេញនិងលោកស្រីបានឧបត្ថម្ភថវិកាសម្រាប់រៀបចំកម្មវិធី ចំនួន ១,០០០,០០០រៀល ផងដែរ ៕

...

IMG_3589 IMG_3587 IMG_3588

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print