កាំកុងត្រូលខេត្ត ៖ សុខមាលភាពរបស់ប្រជាពលរដ្ឋនៅតែជាបញ្ហាប្រឈម មន្ត្រីកាំកុងត្រូលត្រូវខិតខំអនុវត្តន៍តួនាទីភារកិច្ចឱ្យខ្ជាប់ខ្ជួន

ចែករំលែក៖

ប៉ៃលិន៖ មានប្រសាសន៍ថ្លែងបែបនេះ នៅក្នុងឱកាសដែលសាខាកាំកុងត្រូលខេត្តប៉ៃលិនបានសហការជាមួយមន្ទីរពាណិជ្ជកម្មបន្តធ្វើការចុះត្រួតពិនិត្យទំនិញដែលដាក់តាំងលក់នៅលើទីផ្សារក្នុងទីរួមខេត្តប៉ៃលិន នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិនបានលើកឡើងថា សុខមាលភាពរបស់ប្រជាពលរដ្ឋ នៅតែជាបញ្ហាប្រឈម ចំពោះការទទួលទានម្ហូបអាហារដែលខូចគុណភាព និងហួសកាសបរិច្ឆេទកំនត់ ដែលមន្ត្រីកាំកុងត្រូលត្រូវតែខិតខំ អនុវត្តន៍តួនាទីភារកិច្ច និងសកម្មភាពរបស់ខ្លួន ឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ដើម្បីចូលរួមអនុវត្តន៍នូវគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ សែន ជានាយករដ្ឋមន្ត្រី ពីព្រោះបើប្រជាពលរដ្ឋមានជម្ងឺ ដោយសារតែការទទួលទានម្ហូបអាហារ ដែលខូចគុណភាព និងហួសកាសបរិច្ឆេទកំនត់ គឺធ្វើឱ្យពួកគាត់ខាត់បង់ថវិកាក្នុងការព្យាបាល និងខាតបង់ពេលវេលាក្នុងការទៅប្រកបមុខរបរចិញ្ចឹមជីវិត។

លោកសាន វិជ្ចាសារ៉ាវុធ បានបញ្ជាក់ថា៖ បច្ចុប្បន្ននេះ សាខាកាំកុងត្រូលខេត្តប៉ៃលិន បានខិតខំត្រួតពិនិត្យទំនិញម្ហូបអាហារ ដែលអាជីវករបាននាំចូលពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ  មានដូចជា៖ បន្លែ ត្រី សាច់ តាមរយៈការធ្វើ Test Kit of Borax in Food, Test Kit of Sodium Hydrosulfite, Test Kit of Formalin in Food ហើយជាលទ្ធផលនៅខេត្តប៉ៃលិន មិនទាន់រកឃើញ ផលិតផលម្ហូបអាហារដែលមានផ្ទុកសារធាតុគីមីនៅឡើយទេ ក្នុងនោះជាញឹកញាប់ សាខាកាំកុងត្រូលខេត្ត បានធ្វើការចុះផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានយល់ដឹង និងជាពិសេសបន្តចុះត្រួតទំនិញខូចគុណភាព និងទំនិញលើសកាលបរិច្ឆេទ ដែលបានដាក់តាំងលក់នៅតាមទីផ្សានានាទូទាំងខេត្តប៉ៃលិនជាបន្តបន្ទាប់ ដើម្បីដកហូត យកទៅកំទិចចោល ជាសវាងបងប្អូនប្រជាពលរដ្ឋទិញយកទៅប្រើប្រាស់ និងបរិភោគ ដែលនាំអោយប៉ះពាល់ដល់សុខភាព។

មកទទួលទាន ឬលក់ដូរបន្ត ធ្វើយ៉ាងណាឲ្យមានគុណភាព។លោកក៏បាន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអ្នកលក់និងអ្នកទិញ ទាំងអស់ គឺមុននឹងត្រូវទិញទំនិញ ឬអាហារផ្សេងៗមកទទួលទាន សូមឲ្យពិនិត្យមើលកាលបរិច្ឆេទ ឬការកំណត់ប្រើប្រាស់នៃការផលិត និងផ្លាកសញ្ញាឲ្យបានត្រឹមត្រូវ ដើម្បីថែរក្សាសុខភាពនៅតាមក្រុមគ្រួសាររបស់យើង។

សូមបញ្ជាក់ថា៖ ក្នុងការចុះត្រួតពិនិត្យទំនិញ ដែលអាជីវករបានដាក់តាំងលក់នាឱកាសនោះ មន្ត្រីកាំកុងត្រូលខេត្ត បានធ្វើការដកហូតមុខទំនិញខូចគុណភាព និងផុតកាលបរិច្ឆេទកំនត់ជាច្រើនដូចជា៖ ទឹកក្រូចដបជរ័ធំនិងតូច ៦១ដប នំស្រួយ ២៧៥កញ្ចប់ ទឹកសណ្តែក៤៧ ប្រអប់ កាហ្វេ ២០កញ្ចប់ ស្រាបៀ ១២ដប ចាហ៊ួយដូង ៩កញ្ចប់ធំ ម្សៅស៊ុបរ៉តឌី ១០កញ្ចប់ ទឹកក្រូចឆ្មា ១០ដប ចាយហួយត្រាំកែវធំ ៥កែវ ព្រមទាំងមុខទំនិញមួយចំនួនទៀត ដើម្បីប្រមូលយក កម្ទេចចោល រីឯម្ចាស់ទំនិញទាំងអស់បានធ្វើកិច្ចសន្យាបញ្ឈប់យកទំនិញណាដែលខូចគុណភាព និងហួសកាលបរិច្ឆេទកំនត់ មកដាក់តាំងលក់បន្តទៀត ហើយបើករណីមិនរាងចាល គឺត្រូវចាត់វិធានការទៅតាមផ្លូវច្បាប់ ៕ ស សារ៉េត

...

IMG-20170517-WA0094 IMG-20170517-WA0095 IMG-20170517-WA0093 IMG-20170517-WA0092 IMG-20170517-WA0096 IMG-20170517-WA0091 IMG-20170517-WA0090 IMG-20170517-WA0089

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print