ខេត្តពោធិ៍សាត់ ៖ ស្រ្តីមានផ្ទែពោះ២ខែទៅហើយ ដោយសារតែស្តាយទឹកពេលមេឃភ្លៀងក៏ចេញទៅត្រងដាក់ពាង ត្រូវរន្ទះបាញ់ឆក់យកជីវិតស្លាប់ភ្លាមៗ ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញ ត្រង់ផ្ទះ ស្ថិតក្នុងភូមិកំប៉ាង ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ស្រ្តីរងគ្រោះឈ្មោះ ថន សុភ័ណ អាយុ៣៨ឆ្នាំ ជាកសិករ មានគ្រួសារ២ឆ្នាំហើយ រស់នៅភូមិកើតហេតុខាងលើ ។ ស្រ្តីរងគ្រោះទើបតែមានផ្ទៃពោះ និងជាកូនដំបូងបានប្រមាណជា២ខែប៉ុណ្ណោះ។
នៅថ្ងៃកើតហេតុខាងលើ មានខ្យល់កន្រ្តាក់ខ្លាំង មានផ្គរ រន្ទះគ្រហឹមពេញមេឃ ព្រមទាំងផ្ទៃមេឃមានធ្លាក់គ្រាប់ភ្លៀងយ៉ាងខ្លាំង ស្របពេលមេឃកំពុងធ្លាក់ភ្លៀងស្រ្តីរងគ្រោះបាន ចុះពីលើផ្ទះចុះមកដី ដើរទៅក្បែរពាងទឹកអែបសំយ៉ាបផ្ទះ ទាញទ័រទឹកត្រងទឹកពាង។ ភ្លាមនោះរន្ទះក៏បាញ់ចំស្រ្តីស្លាប់ជាមួយនិងកូនក្នុងផ្ទៃបានប្រមាណ២ខែតែម្ដង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យឃើញថាស្រ្តីរងគ្រោះត្រូវរន្ទះ បាញ់ ដោយរាង្គកាយមានស្នាមជាំពេញខ្លួន ហើយត្រង់ក ទន់កក្លាក់ទំនងជាបាក់ក ។ សពបានក្រុមគ្រួសារតម្កល់នៅលំនៅដ្ឋានធ្វើបុណ្យតាមប្រពៃណីខ្មែរ ៕ ជាយក្រុង