ខ្ចី​ម៉ូតូ​ថា​ទៅ​យក​លុយ​ រហូត​ដល់​បាត់​ជាង​១០ថ្ងៃ​ទើប​ឃើញ​អង្គុយ​នូវ​រង្វង់​មូល​ចោមចៅ​ចាប់​ប្រគល់​អោយ​សមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាជនឆបោកបានខ្ចីម៉ូតូមិត្តភ័ក្ដិថាទៅយកលុយបាត់រហូតជាង១០ថ្ងៃទើបឃើញអង្គុយនូវរង្វង់មូលចោមចៅចាប់ប្រគល់អោយនគរបាលប៉ុស្ដិ៍ធ្វើការសាកសួរ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣:០០នាទីរសៀលថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៧ស្ថិតនៅរង្វង់មូលចោមចៅក្នុងភូមិថ្នល់បំបែកសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះ នាង សារុំភេទប្រុសអាយុ៣៧ឆ្នាំស្នាក់នៅភូមិច្រកស្ករឃុំស្វាយចេក ស្រុករំដួលខេត្តស្វាយរៀង។ចំណែកឯម្ចាស់ម៉ូតូត្រូវបានគេស្គាល់ឈ្មោះមុត មឿន អាយុ ៣៦ឆ្នាំ ដែលមានស្រុកកំណេីតស្ថិតនៅភូមិ បឹងកែត ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្ត កំពុងចាម សព្វថ្ងៃ ស្នាក់នៅ សង្កាត់ឬស្សីកែវ ខ ឬស្សីកែវ ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុកាលពីថ្ងៃទី ០៣ខែឧសភាឆ្នាំ២០១៧ កន្លែងមកនេះស្ថិតនៅក្រោមស្ពាន ព្រែកភ្នៅ ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញជនសង្ស័យបានខ្ចីម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ សេរី២០០៨ឡើងតែម២០១៤ពាក់ស្លាកលេខ កណ្ដាល 1H6296ថា ទៅយកលុយមួយភ្លែត រួចមកក៏បាត់ដំណឹងសូន្យឈឹងតែម្ដង។រហូតដល់ថ្ងៃកើតហេតុខាងលើស្រាប់តែប្រទះឃើញជនសង្ស័យកំពុងអង្គុយនូវរង្វង់មូលចោមចៅក៏ចាប់ប្រគល់អោយនគរបាលប៉ុស្ដិ៍ចោមចៅដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្ននេះកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅកំពុងសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានពោធិ៍សែនជ័យចាត់ការបន្ត ៕ សុខាសែនជ័យ

...

image2 image1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print