ណុប ប៊ុនធឿន ថៅកែរោងសិប្បកម្ម រយៈពេលបីថ្ងៃរុះរើឲ្យអស់ពីដីរបស់ខ្លួន

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ណុប ប៊ុនធឿន ថៅកែរោងសិប្បកម្មកែច្នៃផលអនុផលព្រៃឈើ បានធ្វើសកម្មភាពយ៉ាងសកម្មដោយគ្មានលិខិតអនុញាតិពីរដ្ឋបាលព្រៃឈើ ត្រូវបានមន្រ្តីជំនាញរដ្ឋបាលព្រៃឈើ និងចូលរួមដោយនគរបាលមូលដ្ឋាន បានធ្វើកិច្ចសន្យាបញ្ជប់ និងកំណាត់ឲ្យធ្វើការរុះរើជាបន្ទាន់ត្រឹមរយៈ ៣ថ្ងៃ។

ប្រតិបត្តិការខាងលើធ្វើឡើងនារសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិកណ្ដាល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ក្រុមការងារមានមន្រ្តីជំនាញរដ្ឋបាលព្រៃឈើបានចុះអនុវត្តបានឲ្យដឹងថា ថៅកែរោងសិប្បកម្មកែច្នៃផលអនុផលព្រៃឈើនេះឈ្មោះ ណុប ប៊ុនធឿន ភេទប្រុស អាយុ ៤០ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្នទីលំនៅភូមិកណ្ដាល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ម្ចាស់រោងសិប្បកម្មកែច្នៃផលអនុផលព្រៃឈើឈ្មោះ ណុប ប៊ុនធឿន បានធ្វើសកម្មភាពរាល់ថ្ងៃដោយគ្មានលិខិតអនុញាតិពីមន្រ្តីជំនាញរដ្ឋបាលព្រៃឈើនោះឡើយ។

ប្រភពខាងលើបន្តថាបន្ទាប់ទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋភ្លាមនោះ កម្លាំងមន្រ្តីជំនាញរដ្ឋបាលព្រៃឈើបានសហការជាមួយនគរបាលមូលដ្ឋាន ដើម្បីធ្វើការចុះដល់កន្លែងកើតហេតុ និងពិនិត្យជាក់ស្តែង លទ្ធផល៖ ឃើញឈើប្រភេទប្រណិតធ្នង់ចំនួនច្រើនដុំ និងមានម៉ានតាបចំនួន ០១គ្រឿង ជារបោះឈ្មោះ ណុប ប៊ុនធឿន ដូចបានរាបរបខាងលើ។

ប្រភពដដែលខាងលើបន្តទៀតថា ដោយយោងតាមការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន និងសភាពការផ្សេងៗផងនោះ ទើបមន្រ្តីជំនាញសម្រេចមិនធ្វើការរិបរូសនោះទេ ដោយតំរ៉ូវឲ្យគាត់រុះរើដោយខ្លួនឯងត្រឹមរយៈពេលបីថ្ងៃចាប់រសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ដោយមានកិច្ចសន្យាត្រឹមត្រូវតាមផ្លូវច្បាប់ស្តីពីរដ្ឋបាលព្រៃឈើ ៕  បឹុម ពិន

...

3974aba9-bde2-46a4-b9d7-a57a27654185 a1e1193f-5dc3-43ae-9422-181964a8395b 14c553f5-6f75-4f6d-9709-d33816b3fb3b 39c8cefc-4acb-4888-9fa0-d00956d3bf0b 5ec806b9-4d5e-4fb0-a2eb-9d0f3fc741bc 03cb8ff2-dea9-45db-845f-49bf19a33d93 65d542f4-a5bf-4b7f-af4c-18e5a8152f7b 04590efb-2423-4e07-9d43-ab5b0c6d6deb d7a0363d-227a-471e-a696-e2e6bbceed5c

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print