ឃ្មឹប ឡើងឆាកលេងកំប្លែងជាថ្មីជាមួយក្រុមនាយកុយ

ចែករំលែក៖

ភ្នំពេញ ៖ ជារឿងដែលគួរឲ្យភ្ញាក់ផ្អើលសម្រាប់មហាជន គ្រាដែលតារាកំប្លែង លោក ជួង ជី ហៅនាយកុយ ប្រកាសថានាងឃ្មឹបនឹងចូលរួមលេងកំប្លែងជាថ្មីជាមួយក្រុមលោកវិញនៅរសៀលថ្ងៃទី២០ខែឧសភានេះ ក្នុងកម្មវិធីផ្សាយបន្តផ្ទាល់មួយរបស់ទូរទស្សន៍CTN។

បន្ទាប់ពីជួបរឿងបញ្ហាជីវិតដុនដាបមិននឹកស្មានដល់ ពេលនេះនាងឃ្មឹម មានឱកាសចូលសម្តែងកំប្លែងជាថ្មីជាមួយក្រុមនាយកុយវិញហើយ បន្ទាប់ពីប្រធានក្រុមកំប្លែងនេះបានជួយពន្យល់ទៅកាន់នាយហុងឲ្យមានការយោគយល់។ នៅរសៀលថ្ងៃនេះ នាងឃ្មឹបនឹងចូលសម្តែងកំប្លែងជាថ្មីនៅលើកញ្ចក់ទូរទស្សន៍CTN។ ក្រោយការពន្យល់និងសម្របសម្រួលរបស់លោកហេងឡុងស្វាមីអ្នកនាងចនច័ន្ទលក្ខិណាបានឲ្យដឹងថាពេលនេះនាយកុយ ព្រមទទួលយកនាងឃ្មឹបមកចូលក្រុមកំប្លែងរបស់ខ្លួនដដែល។មុនពេលសម្រេចទទួលយកឃ្មឹបចូលក្នុងក្រុមកំប្លែងរបស់ខ្លួនវិញនាយកុយបានទំនាក់ទំនងទៅនាយហុងដា ពន្យល់ហេតុផលដែលលោកព្រមទទួលយកអតីតតារាកំប្លែងរូបនេះចូលក្នុងក្រុមកំប្លែងវិញ។បន្ទាប់ពីបានពន្យល់ហេតុផលទៅហុងដារួចមកក៏យល់ព្រមឲ្យអតីតភរិយាចូលក្រុមកំប្លែងរបស់ខ្លួនជាថ្មី

តារាកំប្លែងនាយកុយ បានបញ្ជាក់ថា ឃ្មឹបនឹងចូលរួមសម្តែងកំប្លែងជាថ្មីក្នុងកម្មវិធី របស់ស្ថានីយទូរទស្សន៍CTNនៅវេលាម៉ោង១ នឹង៣០ នាទីថ្ងៃទី២០នេះ។ លោកថាដើមឡើយ នាង រ៉េន សុធារីហៅនាង ឃ្មឹប បានថា នឹងវិលចូលសិល្បៈវិញនៅសប្តាហ៍ក្រោយ ប៉ុន្តែដោយលោកយល់ថាយូបន្តិច និងចង់បង្ហាញទស្សនិកជនឆាប់បានឃើញវត្តមាននាងនៅលើឆាក ទើបលោក សម្រេចចិត្តឲ្យនាងចូលលេងកំប្លែងភ្លាមៗ នៅថ្ងៃនេះ ដោយនឹងសម្តែងរួមជាមួយអតីតស្វាមីនាង លោកហុងដាផងដែរ។ លោកថាវត្តមានរបស់នាងឃ្មឹបនឹងធ្វើឲ្យទស្សនិកជនពេញចិត្ត នឹងសមត្ថភាពសម្តែងរបស់នាងដូចគ្រាមុនដែរ ហើយតាមរយៈការផ្តល់ឱកាសឲ្យនាង ឡើងឆាកជាថ្មី និងធ្វើឲ្យនាងមានលទ្ធភាពតស៊ូរស់នៅមើលថែកូនទៅថ្ងៃអនាគត។ លោកក៏សំណូមពរឲ្យអ្នកផលិតកម្មវិធីឬម្ចាស់ដើមការនិងកម្មវិធីផ្សេងៗមេត្តាជួយផ្តល់ឱកាសដល់នាងឃ្មឹប ចូលរួមសម្តែងក្នុងកម្មវិធីនានាផងដែរ ៕  វឌ្ឍនា

18558782_482175388801423_4456375735091498637_o 18575121_1843487705971731_278677763_o 18519149_1843487809305054_1748781904_o 18555101_1843487762638392_1340197718_n 18519124_1843487829305052_240917566_o 7cad9d35-88aa-4755-92c3-f2a16c790f1e 6db21e1c-29bc-44ca-8678-84cb0bd7e2b0 - Copy 376360626500fb5ad437d5cb0d6ea04d5f0b5ddd - Copy 18157595_1709892922372204_3390368400048481680_n_large - Copy 18596440_1843487782638390_1503065306_o

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print