សមត្ថកិច្ច​ថៃឃាត់​រថយន្ត​ចង្កូ​តស្តាំ១គ្រឿង ពាក់​ផ្លាកលេខ​ព្រឹទ្ធសភា សង្ស័យជាប់ពាក់ព័ន្ធបទល្មើស

ចែករំលែក៖

កំរៀង+បាត់ដំបង ៖ សមត្ថកិច្ចថៃប្រចាំច្រកទ្វារអន្តរជាតិបានឡែម+ដូង ព្រំប្រទល់នៃស្រុកកំរៀងបានចាប់ឃាត់រថយន្តចង្កូតស្តាំ១គ្រឿងពាក់ផ្លាកលេខព្រឹទ្ធសភារួមនិងអ្នកបើកបរម្នាក់កសាងសំណុំរឿងចាត់ការតាមនិតិវិធី។

   លោក វរសេនីយ៍ត្រី មុយ សាលិត មេបញ្ជាការកងរាជអាវុធហត្ថស្រុកកំរៀង បានប្រាប់អោយដឹងនៅរសៀលថ្ងៃទី១៩ ខែឧសភានេះថា រថយន្តចង្កូតស្តាំ១គ្រឿងពាក់ផ្លាកលេខព្រឹទ្ធសភា និងអ្នកបើកបររួមទាំងអ្នករួមដំណើរ៥នាក់ត្រូវបានកម្លាំងសមត្ថកិច្ចថៃប្រចាំច្រកទ្វារអន្តរជាតិបានឡែម+ដូងព្រំប្រទល់នៃស្រុកកំរៀងបានធ្វើការចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៩-០០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នៅចំណុចផ្សារបានឡែម ប្រទេសថៃ ខណះដែលម្ចាស់រថយន្តខាងលើនេះបើកដឹកក្រុមគ្រួសារចូលទៅទិញអីវ៉ាន់នៅក្នុងផ្សារបានឡែមដើម្បីយកទៅកម្មវិធីរៀបមង្គលការប្អូន ។

   លោកបន្តថា៖រថយន្តចង្កូតស្តាំ១គ្រឿងដែលត្រូវសមត្ថកិច្ចថៃឃាត់ម៉ាក TOYOTA FORTUNER  ពណ៌ទឹកប្រាក់ សេរីឆ្នាំ២០០៦ ពាក់ផ្លាកលេខព្រឹទ្ធសភា  ៣២.០៣៣ បើកបរដោយឈ្មោះ យ៉ន រិទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិរួមដំណើរ  ឃុំស្ទឹងកាច់  ស្រុកសាលាក្រៅ  ខេត្តប៉ៃលិន និងអ្នករួមដំណើរ៥នាក់ក្នុងនោះស្រី៤នាក់ និងកូនក្មេងម្នាក់។

 បច្ចុប្បន្ន៖រថយន្តចង្កូតស្តាំ១គ្រឿងពាក់ផ្លាកលេខព្រឹទ្ធសភាខាងលើរួមនិងអ្នកបើកបរត្រូវបានសមត្ថកិច្ចថៃចាប់ឃាត់យកទៅចាត់ការ តាមនីតិវិធី ចំណែកអ្នករួមដំណើរ៥នាក់ត្រូវបានអនុញ្ញាតអោយវិលត្រឡប់ទៅផ្ទះវិញ ៕ ស សារ៉េត

...

IMG-20170520-WA0007 IMG-20170520-WA0008

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print