រដ្ឋមន្ត្រិការបរទេសអាមេរិកលោក Rex Tillersonកាលពីថ្ងៃទី២១ខែឧសភា បង្ហាញក្តីសង្ឃឹមថា ទំនាក់ទំនងរវាងអាមេរិកនិងអីរ៉ង ក្រោយលោក រ៉ូហានីជាប់ឆ្នោតជាថ្មី។
មានប្រសាស្ត្រទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅទីក្រុង Ryad ពេលអមដំណើរ ប្រធានាធិបតីទៅកាន់ប្រទេសសាឌីអារ៉ាប៊ី លោក Tellersonបញ្ចាក់ថា«អាមេរិកសង្ឃឹមថា អីរ៉ងនិងមានសកម្មភាពល្អប្រសើរឡើងវិញនៅក្នុងទំនាក់ទំនងជាមួយប្រទេសជិតខាង»។
លោកTillersonបានបញ្ចាក់ថា ប្រសិនបើ អីរ៉ងនៅតែមានសកម្មភាព មិនអាចទទួលបាននោះទេ អាមេរិកនិងបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ច។
ក្នុងថ្ងៃជាមួយគ្នានោះ មេបញ្ចាការកងទ័ពអីរ៉ង លោកMassoudJazayeriបានច្រានចោលការប្រកាសរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក ដែលជម្រុញឲ្យអីរ៉ង ផ្លាសប្តូរឥរិយាបទ នៅក្នុងអាណាត្តិទីពីររបស់ ប្រធានាធិបតីរ៉ូហានី ។ លោកបន្តទៀតថា វិធីសាស្ត្រដ៏ល្អបំផុតសម្រាប់សន្តិភាពតំបន់មជ្ឈឹមបូព៌ា គឺអាមេរិកត្រូវតែដកទាហានចេញពីតំបន់នោះ។
មេបញ្ចាកការកងទ័ពអីរ៉ង បានបញ្ចាក់ទៀតថា គ្មានអ្វីដែលអាចរារាំង កម្មវិធីការពារជាតិរបស់អីរ៉ងនោះឡើយ ។ ការផលិតមីស៊ីលដើម្បីការពារគឺជាអាទិភាពដំបូង បំផុត នៅក្នុងប្រទេសនេះ។
ជាមួយនិងជ័យជំនះរបស់លោក ហាសាន់ រ៉ូហានី នាពេលនេះ នឹងបើកផ្លូវឲ្យលោកបន្តអាណត្តិទីពីររបស់លោក ដើម្បីអនុវត្តបន្តនូវគោលនយោបាយ បើកទ្វារសេដ្ឋកិច្ចអ៊ីរ៉ង់។អ៊ីរ៉ង់ ទើបតែត្រូវបានសហគមន៍អន្តរជាតិចាប់ផ្តើមដកទណ្ឌកម្មសេដ្ឋកិច្ចជាបណ្តើរៗបន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្មវិធីនុយក្លេអ៊ែរកាលពីខែកក្កដា ឆ្នាំ២០១៥។ តែយ៉ាងណា សន្ទុះសេដ្ឋកិច្ចអ៊ីរ៉ង់នៅមិនទាន់បានទទួលផលនៅឡើយទេ ដោយសារធនាគារនិងអ្នកវិនិយោគនៅមានការស្ទាក់ស្ទើរ និងជាពិសេសក្រោយការឡើងកាន់អំណាចរបស់លោកដូណាល់ ត្រាំដែលលោកបានបន្តដាក់សំពាធលើអ៊ីរ៉ង់។អត្រាអ្នកអត់ការងារធ្វើនៅអ៊ីរ៉ង់ នៅតែមានកម្រិតខ្ពស់ខ្លាំងជាពិសេសក្នុងចំណោមយុវជន ដែលមានរហូតដល់ជិត៣០%។
នៅមានក្តីសង្ឃឹមមួយទៀត ដែលប្រជាជនអ៊ីរ៉ង់ទន្ទឹងគឺការធ្វើកំណែទម្រង់ ច្បាប់សង្គម ការបន្ធូរបន្ថយបន្តិចម្តងៗនូវការរឹតត្បិតសិទ្ធិសេរីភាព និងភាពស្មើភាពគ្នារវាងស្ត្រីនិងបុរស ដែលកន្លងមកអ៊ីរ៉ង់ត្រូវបានគេចង្អុរថ្កោលទោស។ តែយ៉ាងណា លោកប្រធានាធិបតីអ៊ីរ៉ង់មិនអាចធ្វើអ្វីបានតែម្នាក់ឯង តាមចិត្តចង់បានទេព្រោះលោកត្រូវតែសម្របទៅតាមយោបល់ លោកអាយ៉ាតុឡា អាលី ខេមណីដែលជាប្រមុខសាសនាកំពូល និងជាប្រមុខរដ្ឋរបស់អ៊ីរ៉ង់។
នៅក្នុងប្រទេសអីរ៉ង អំណាចយោធាមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីទាំងស្រុងនោះឡើយ មិនខុសពីប្រទេសថៃនាពេលកន្លងមកឡើយ គឺយោធាមាន អំណាច អាចជ្រៀតជ្រេកចូលក្នុងកិច្ចការនយោបាយ ។ កន្លងមកថ្មីៗ លោកប្រធានាធិបតី ហាសាន់រូហានីទើបរងការរិះគន់ពីក្រុមយោធា ដែលបានព្រមានលោកកុំឲ្យលូកដៃអន្តរាគម នៅក្នុងសំណុំរឿងកងទ័ព និងការពារជាតិអ៊ីរ៉ង់។
នៅអ៊ីរ៉ង់ ប្រធានាធិបតីនិងឆ្មាំការពារបដិវត្តដែលជាកងទ័ពជាន់ខ្ពស់របស់អ៊ីរ៉ង់គឺជាស្ថាប័នមានអំណាចពីរដាច់ដោយឡែកពីគ្នា។ ជាក់ស្តែងនៅថ្ងៃសៅរ៍ម្សិលមិញ លោកមេបញ្ជាការMassoudJazayeriអ្នកនាំពាក្យរបស់កងទ័ពអ៊ីរ៉ង់បានចេញមុខរិះគន់លោកប្រធានាធិបតី ហាសាន់ រ៉ូហានីបន្ទាប់ពីលោករ៉ូហានីលើកនិយាយពីកម្មវិធីមីស៊ីលបាលីស្ទីករបស់អ៊ីរ៉ង់ នៅក្នុងកម្មវិធីទូរទស្សន៍សួរដេញដោលបេក្ខជនប្រធានាធិបតីអ៊ីរ៉ង់។ “យើងអំពាវនាវជាថ្មីកុំឲ្យបេក្ខជនប្រធានាធិបតីលូកដៃអន្តរាគម ក្នុងកិច្ចការកងទ័ពហើយនិងការពារជាតិ។” នេះជាប្រសាសន៍របស់អ្នកនាំពាក្យរបស់កងទ័ពជាតិអ៊ីរ៉ង់ដែលមិនបាននិយាយចំៗឈ្មោះរបស់ហាសាន់ រ៉ូហានី។
នៅថ្ងៃសុក្រ លោកប្រធានាធិបតីហាសាន់ រ៉ូហានីមកពីក្រុមកំណែទម្រង់អ៊ីរ៉ង់ ដែលឈរឈ្មោះ សម្រាប់អាណត្តិទី២បានចោទប្រកាន់ក្រុមអភិរក្សនិយមអ៊ីរ៉ង់ថា បានប៉ុនប៉ងចង់បំផ្លាញកិច្ចព្រមព្រៀងស្តីពីនុយក្លេអ៊ែរដែលអ៊ីរ៉ង់សម្រេចចុះបានជាមួយប្រទេសមហាអំណាចនៅខែកក្កដា ឆ្នាំ ២០១៥។នៅក្នុងសំដីរិះគន់កងទ័ពដែលគេកម្រនឹងលឺ លោកហាសាន់រ៉ូហានីបាននិយាយថាលោកសោកស្តាយដែលឃើញឆ្មាំការពារបដិវត្តអ៊ីរ៉ង់បង្ហាញរូបថតស្តីពីមូលដ្ឋានក្រោមដី ដែលស្តុកមីស៊ីលបាលីស្ទីកនៅចំពេលដែលកិច្ចព្រមព្រៀង ស្តីពីនុយក្លេអ៊ែរត្រូវចូលជាធរមាននៅខែមករា ឆ្នាំ ២០១៦។ នៅលើមីស៊ីលនោះទៀតសោតគេបានសរសេរសារប្រឆាំងអ៊ីស្រាអែល ដែលបើតាមលោកប្រធានាធិបតី អ៊ីរ៉ង់គឺមានបំណងបន្ទុចបង្អាក់កិច្ចព្រមព្រៀងស្តីពីនុយក្លេអ៊ែរអ៊ីរ៉ង់។
នៅថ្ងៃ សៅរ៍ អ្នកនាំពាក្យរបស់កងទ័ពអ៊ីរ៉ង់បានបញ្ជាក់ថាមូលដ្ឋានមីស៊ីលបាលីស្ទីក នៅក្រោមដី ជាតួអង្គសំខាន់សម្រាប់ប្រឈមតទល់នឹងសត្រូវសួរពូជរបស់បដិវត្តន៍អ៊ីស្លាមរបស់ប្រជាជនអ៊ីរ៉ង់។
អ៊ីរ៉ង់បាននិយាយការពារខ្លួនថាការបាញ់សាកល្បងមីស៊ីលរបស់ខ្លួនគ្មានត្រូវបានចែង ហាមនៅក្នុងកិច្ចព្រមព្រៀងស្តីពីនុយក្លេអ៊ែរដែលអ៊ីរ៉ង់ចុះហត្ថលេខាជាមួយប្រទេសមហាអំណាចទាំង៥នោះទេ។ទៅតាមកិច្ចព្រមព្រៀងស្តីពីនុយក្លេអ៊ែរអ៊ីរ៉ង់ត្រូវលះបង់ចោលមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែរជាថ្នូរនឹងការលុបចោលទណ្ឌកម្មសេដ្ឋកិច្ច ដែលអាមេរិកនិងសហគមន៍អន្តរជាតិបានដាក់ទៅលើអ៊ីរ៉ង់កន្លងមក។
សូមបញ្ជាក់ដែរថា នៅថ្ងៃទី ១៩ឧសភាខាងមុខអ៊ីរ៉ង់នឹងរៀបចំការបោះឆ្នោតប្រធានាធិបតី ដែលនៅក្នុងនោះលោកប្រធានាធិបតីអស់អាណត្តិ ហាសាន់ រ៉ូហានី នឹងប្រកួតប្រជែង ជាមួយបេក្ខជនពីររូបពីក្រុមអភិរក្សនិយមជ្រុលអ៊ីរ៉ង់ ៕


