ឈ្មួញប្រើល្បិចលួចដឹកឈើលក់ដោយសេរីត្រូវអត់លក្ខជណ៍ាប់អន្ទាក់នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប ៖ ឈ្មួញរកសុីឈើ ឈ្មោះ វុធ និងឈ្មោះតាន់ ប៉ូទី ជាម្ចាស់ ដេប៉ូឈើនៅផ្សារស្ទោង លួចដឹកជញ្ជូនឈើឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ដោយ គ្មានច្បាប់អនុញ្ញាត ត្រូវជាប់អន្ទាក់នាយ ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ។

ប្រភពព័ត៌មានពីពលរដ្នបានឲ្យដឹងថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយខ្នាតធំចំនួន២គ្រឿង១ពាក់ស្លាកលេខភ្នំពេញ3B-8478 និង១ គឿងទៀតពាក់ស្លាកភ្នំពេញ.3B-0855 តែ ងតែលួចដឹកជញ្ជូនឈើចេញពីដេប៉ូឈ្មោះ តាន់ ប៉ូទី នៅផ្សារស្ទោងជាប្រចាំ ហើយ ម្ចាស់ដេប៉ូខាងលើនេះមានច្បាប់អនុញ្ញាតឲ្យលក់នៅតែក្នុងទឹកដីខេត្តកំពង់ធំតែ ប៉ុណ្ណោះ គ្មានច្បាប់អនុញ្ញាតឲ្យនាំយកទៅលក់នៅឯខេត្តផ្សេងនោះទេ ។

ដោយឡែកឈ្មួញឈើឈ្មោះវុធ អាងតែបំភាន់ភ្នែកសមត្ថកិច្ចបានចេះតែបំពានច្បាប់ជាបន្តបន្ទាប់ដោយមានការឃុបឃិតពីឈ្មោះតាន់ ប៉ូទី ម្ចាស់ដេប៉ូឈើនៅផ្សារ ស្ទោងផងដែរ ទើបរថយន្តទាំង២គ្រឿងខាងលើនេះអាចធ្វើចរាចរណ៍ដឹកឈើរាប់សិបជើងទៅកាន់ក្រុងប៉ោយប៉ែតបានយ៉ាង រលូន ។ លុះត្រឡប់មកពីក្រុងប៉ោយប៉ែត វិញនៅពេលយប់ ដឹកសុីម៉ងត៍ជារៀងរាល់ ថ្ងៃ ពុំដែលមានសមត្ថកិច្ចណាដឹងនោះ ឡើយ អស់រយៈពេលជិត៣ខែកន្លងមក ហើយទើបតែនៅថ្ងៃទី២១ ខែឧសភា អស់លក្ខណ៍ជាប់អន្ទាក់លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋព្រៃឈើខេត្តសៀមរាប នៅ ត្រង់ចំណុចភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុក ប្រាសាទបាគង ខេត្តសៀមរាបតែម្តង ៕ ប៊ុនរិទ្ធី

...

bunrith (3) bunrith (1) bunrith (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print