ភ្នំពេញ ៖ មានករណីយុវជនម្នាក់ លោតសម្លាប់ខ្លួនពីលើអគារជាន់ទី៥ នៃសាកលវិទ្យាល័យកម្ពុជា កាលពីវេលាម៉ោង១ និង១០នាទី រសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ។ អគារសាកលវិទ្យាល័យកម្ពុជា មានទីតាំងនៅផ្លូវទ្រុងមាន់ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាប់នឹងស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ។
យ៉ាងណា ចំពោះអត្តសញ្ញាណជនរងគ្រោះ និងមូលហេតុនៃការលោតសម្លាប់ខ្លួនគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ដោយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ៕
...