គ្រឿងសំអាងខុសច្បាប់មួយចំនួនធំត្រូវគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយរឹបអូសបានពីសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌ ចំការមន  

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ហៅកាត់ថា គ.ប.ផ.ក  បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការមួយ បញ្ជាក់ពីប្រតិបត្តិការបង្ក្រាបគ្រឿងសំអាងចម្រុះ ដែលគ្មានច្បាប់អនុញ្ញាត នៅខណ្ឌចំការមន។

ក្នុងប្រតិបត្តិការនេះដឹកនាំដោយលោកព្រះរាជ្ញារង ងិន ពេជ្រ  និងលោកឧត្ដមសេនីយ៍ត្រី ទូច យុទ្ធា អនុប្រធានលេខាដ្នាននិងប្រធានក្រុមប្រនិបត្តការពិសេសក្រសួងមហាផ្ទៃ និងកំលាំងនគរបាលចំរុះ ។ ម្ចាស់ផ្ទះមានឈ្មោះ ហុឹម ទូចភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៤A តាមផ្លូវលេខ៣៥៨ ស្ថិតនៅក្រុម៣២ ភូមិ៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សេចក្ដីប្រកាសព័ត៌មាន នេះ បង្ហាញ ថា ប្រតិបត្តិដែលធ្វើនៅ ពីរ ទីតាំងស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមននេះ ដកហូតបានគ្រឿងសំអាងមួយចំនួនធំ ហើយត្រូវបានយក ទៅរក្សាទុក ដើម្បីកសាងសំណុំរឿង ចាត់វិធានការតាមផ្លូវច្បាប់ ។

ជាមួយគ្នានេះ គ.ប.ផ.ក សូមអំពាវនាវដល់សាធារណៈជនមេត្តាចូលរួម និងសហការផ្ដល់ព័ត៌មានអំពីទីតាំង ឬជនដែលផលិត ចែកចាយផលិតផល ក្លែងក្លាយ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងសុវត្ថិភាពសង្គម ហើយសាធារណៈ អាចទំនាក់ទំនងផ្ដល់ព័ត៌មានបាន តាមលេខទូរស័ព្ទ ០៨១ ៩៩៩ ៨០៨ ៕

...

7ee4eacf-75d0-4ce2-bf04-75f6de86ca39 cd56071f-79f9-487c-83d1-d1e544237cee debc6daa-84d5-4f92-89d2-154b94a7907d 0517b4a1-2ac0-4915-9add-09a8922287c3 55fd8827-6028-4f9e-af25-40b2c6eae111 44aaecef-f093-427e-a3dd-3f62bb4684fd c1f850b7-5a7f-4e34-a327-51111d7aa607 a1fe5972-dfbf-4370-841b-b91b5b993f4b 935be8e4-ffa8-4ff6-8514-b2c1a1068fd0 7f870842-04c5-4ae3-9f81-af069583d4fd 3cdaf3dc-0afc-4d80-9694-567605605f7a 1bc2f76c-f48a-4116-b736-eb3060e0b2b1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print