រដ្ឋមន្ត្រីជាច្រើនរូបរបស់អីុស្រាអែល មិនទៅចូលរួមស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកត្រាំ

ចែករំលែក៖

វិវាទរវាងអាមេរិកនិងអីស្រាអែលបានបង្ហាញយ៉ាងច្បាស់ នៅក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អាមេរិកដូណាលត្រាំទៅកាន់ប្រទេសអីស្រាអែលបន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ច នៅអារ៉ាប៊ីសាអូឌិត។ មន្ត្រីជាន់ខ្ពស់អីស្រាអែលជាច្រើនរូបបានប្រកាស មិនទៅចូលរួមទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកត្រាំឡើយ។

លោកBenjamin Netanyahu បានបញ្ជាឲ្យរដ្ឋមន្ត្រីរបស់លោកទាំងអស់ ចូលរួមទទួលស្វាគមន៍ ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំបន្ទាប់ពីមានការភ័យខ្លាចថា ពួកគេនឹងមិនចូលរួមទទួល ។យោងតាមប្រភពព័ត៌មាន ពីគេហទំព័រអង់គ្លេស Ibtimesបានឲ្យដឹងថាប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងត្រូវចុះចតនៅ អាកាសយានដ្ឋានអ៊ីស្រាអែល Ben-Gurion Airport នៅថ្ងៃចន្ទ ទី២២ ខែឧសភានេះប៉ុន្តែក្នុងរយៈពេល២៤ម៉ោង នៃការចុះចតនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu បានដឹងមកថា រដ្ឋមន្ត្រីភាគច្រើន បានគ្រោងមិនចូលរួមក្នុងព្រឹត្តិការណ៍នោះទេ ។

នៅពេលដែល នាយករដ្ឋមន្ត្រី Netanyahu បានដឹងអំពីគម្រោងនេះ លោកមានអារម្មណ៍ខឹងសម្បារជាខ្លាំង ចំពោះរដ្ឋមន្ត្រីទាំងនោះ និងបានបញ្ជូនចេញនូវសេចក្តីណែនាំមួយ ក្នុងខណៈប្រជុំ ថ្ងៃអាទិត្យថា រដ្ឋមន្ត្រីទាំងអស់ត្រូវតែចូលរួម  ៕

...

aaa

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print