យ៉ាងហោចណាសក៏មានមនុស្ស២៤នាក់រងរបួសនៅក្នុងហេតុការវាយប្រហារគ្រាប់បេកនៅក្នុងមន្ទីពេទ្យយោធា Phramongkutklao ស្ថិតនៅក្នុងខណ្ឌ Rajthvi ទីក្រុងបាំងកក់ប្រទេសថៃ។
ស្នងការរងប៉ូលិសថៃ លោក Srivanra Rangsibhramanakul បានឲ្យដឹងថា ហេតុការផ្ទុះខាងលើកើតឡើងនៅក្នុង នៅក្នុងបន្ទាប់ ដោយសារតែការបង្កៃគ្រាប់បែក។ អ្នករងរបួសភាគច្រើនជា អតីតយោធាចូលនិវត្ត កំពុងរងចាំ ទទួលថ្នាំ ព្យាបាល ជម្ងឺ។
ក្រោយការបំផ្ទុះគ្រាប់បេកខាងលើ កើតឡើង ប៉ូលិសថៃបានរកឃើញ បំណែក ដែលក្រុមជ្រុលនិយមបានប្រើប្រាស់ឆ្នៃគ្រាប់បែក ។មកទលពេលនេះ មិនទាន់មានក្រុមណាមួយចេញមុខទទួលស្គល់ថាជារបស់ខ្លួននៅឡើយទេ។
ការវាយប្រហារនៅក្នុងប្រទេសថៃតែងតែកើតឡើងរយៈពេលចុងក្រោយនេះ ហើយការវាយប្រហារតែតែងបង្ករឡើង ដោយសារតែក្រុម អិស្លាមជ្រុលនិយម នៅតំបន់ភាគខាងត្បូង ដែលតែងតែប្រឆាំងនិងរដ្ឋាភិបាល។
សកម្មភាពខាងលើ ត្រូវបានប៉ូលិសបញ្ចាក់ថាអាចជា សកម្មភាពរបស់ ក្រុមជ្រុលនិយមនៅតំបន់ ភាគខាងត្បូង ដែលបង្ករអុកឡុក បំផ្លាញសន្តិភាពប្រទេសថៃ៕