កិច្ចព្រមព្រៀងពាណិជ្ជកម្ម ឆ្លងទ្វីប​ TPP បន្តដំណើរការដោយគ្មានអាមេរិក

ចែករំលែក៖

សមាជិក នៅក្នុងកិច្ចព្រមព្រៀងដៃគូរពាណិជ្ជកម្មឆ្លងទ្វីប TPP  បានឯកភាពគ្នា បន្ត សកម្មភាពរបស់ខ្លួន បើទើបីអាមេរិកបានដកខ្លួនចេញក្តី។

ក្រោយពេលចូលកាន់តំណែងប្រធានាធិបតី លោកដូណាលត្រាំបានចុះហត្ថលេខាង ដកអាមេរិកចេញពីកិច្ចព្រមព្រៀង TPP ដោយលោកព្រួយបារម្ភថានឹងធ្វើឲ្យ ពលរដ្ឋអាមេរិកត្រូវបាត់បង់ការងាធ្វើជាច្រើន។ ហេតុការទាំងនោះបង្ករឲ្យផ្លាសប្តូរជាច្រើននៅក្នុងកិច្ចពិភាក្សា នាំTPP ទៅកាន់អនាគត់ដ៏ភ្លឺស្វាង របស់ប្រទេសជាសកមាជិក។

បន្ទាប់ពីវេទិការសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិក APEC ធ្វើឡើងនៅទីក្រុងហាណូយកាលពីថ្ងៃទី ២១ខែឧសភា  សមាជិក១១ប្រទេសរបស់ TPP សង្ឃឹមថា អាមេរិកនិងពិចារណាឡើងវិញនៅការសម្រេច ចាក់ចេញពី កិច្ចព្រមព្រៀងនេះ។ប្រទេសជាសមាជិកបានសម្រេច កំណើតគោលដៅ ដែលខ្លួនត្រូវដើរពេលគ្មានអាមេរិក។ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា TPP នឹងមិនដួលរលំឡើយបើទោះគ្មានអាមេរិក។

ក្នុងពេលជាមួយគ្នានេះដែរ ដំណាងពាណិជ្ជកម្មអាមេរិកលោក Robert Lighthizerបញ្ចាក់ថា អាមេរិកគ្មានផ្លូវវិលត្រឡប់ចូលទៅកាន់ TPP វិញឡើយ  ដោយអាមេរិកចង់ឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយដៃគូររបស់អាមេរិកនៅលើពិពភលោក គឺល្អប្រសើរជាង TPP ។

នៅពេលនេះប្រទេស ជាសមាជិក TPP  នៅតែបន្តរក្សា កិច្ចព្រមព្រៀងនេះ  ប៉ុន្តែ កិច្ចពិភាក្សា ឡើងវិញនិងត្រូវចំណាយពេលវេលាយ៉ាងយូទៀត។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រទេស ញ៉ូវហ្សឺឡែន លោក Todd McClayបានឲ្យដឹងថា «ប្រទេសជាសមាជិកទាំង១១ មានបង្ហាញពីសមគ្គីគ្នា ដើម្បីបន្តដំណើរឆ្ពោះទៅមុខ ។ មន្ត្រី TPP ទាំង១១នឹងជួបប្រជុំគ្នានៅក្នុងប្រទេសជប៉ុន នាខែកក្កដាខាងមុខ។

ដោយឡែក ដើម្បីអោយកិច្ចព្រមព្រៀងពាណិជ្ជកមុ្មTPP ចូលជាធរមាន ប្រទេសសមាជិកត្រូវផ្តល់សច្ចាប័នអោយបានគ្រប់គ្នា នៅខែមិនាឆ្នាំ២០១៨។ រហូតពេលនេះ ក្នុងចំណោមសមាជិក១១ប្រទេស មានតែនូវែលហ្សេឡង់និងជប៉ុនប៉ុណ្ណោះដែលបានអោយសច្ចាប័ន។ បញ្ហាពេលនេះដែរគឺគេត្រូវបញ្ចុះបញ្ចូលវៀតណាម និងម៉ាឡេស៊ីអោយរក្សាជំហររក្សាកិច្ចព្រមព្រៀងនេះ។

កិច្ចព្រមព្រៀង TTPធ្លាប់រងការរិះគន់ថាបង្ខូចក្បួនច្បាប់ពាណិជ្ជកម្មជាទូទៅដោយផ្តល់ប្រយោជន៍អោយក្រុមហ៊ុនធំថ្នាក់ពហុជាតិច្រើនហើយអាចធ្វើអោយបាត់បង់អធិបតេយ្យជាតិនិមួយៗ។ នៅម៉ាឡេស៊ីនិងនូវែលហ្សេឡង់ ធ្លាប់មានបាតុកម្មច្រើនដងប្រឆាំងកិច្ចព្រមព្រៀង TTP៕

...

tag_reuters.com2017_binary_rc188b93c2b0-viewimage byyximage_1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print