ខេត្តស្វាយរៀង ៖ មានហេតុការណ៏ផ្អើ លឆោឡោដល់អ្នកលក់ដូគ្រប់ៗគ្នានៅ ក្នុងផ្សាប្រសូត្រចេញមកចោមរោមមើ លយ៉ាងច្រើនកកកុញខណះដែលបុរសម្នា ក់ដែលគេស្គាល់ថាជាចៅហ្វាយស្រុ កស្វាយទាបបានឈប់ម៉ូតូមិនដកសោររួ ចដើរមកតូបលក់គុយទាវហូបបានពាក់ កណ្ដាលក្រឡេកមើលស្រាប់តែបាត់ម៉ូ តូកាលពីព្រឹកថ្ងៃទី២២ខែឧសភាឆ្នាំ ២០១៧ស្ថិតក្នុងផ្សាប្រសូត្រថ្មី ភូមិប្រសូត្រ១ឃុំប្រសូត្រស្រុ កស្វាយទាប។
ពាក់ពន្ធ័និងករណីខាងងលើនេះលោកកែ វសុភណ្ឌ័អធិការនគរបាលស្រុកស្វា យទាបបានអោយដឹងថាពិតជាមានករណីបា ត់ម៉ូតូពិតប្រាកដមែនខណះម្ចាស់ម៉ូ តូជាចៅហ្វាយស្រុកស្វាយទាបមានឈ្ មោះម៉ែនសារ៉ាន់មានអាយុ៥០ឆ្នាំមា នទីលំនៅភូមិបន្ទាយឃុំកណ្ដៀងរា យស្រុកស្វាយទាប។ រីឯម៉ូតូដែលបាត់ម៉ាកហុងដាសេ ១២៥ពណ៏ខ្មៅសេរ៊ី២០១៦ពាក់ស្លាកលេ ខស្វាយរៀង១I៥៧៦៩។
យោងតាមសាក្សីបានអោយដឹងថាមុនកើ តហេតុមានបុរសម្នាក់ដែលគេស្គាល់ ថាជាអភិបាលស្រុកស្វាយទាបបានជិះ ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ ១២៥មកឈប់នៅផ្សាប្រសូត្យដោយធ្វេ សប្រហេសមិនបានដកសោរចេញហើយក៏បា នចូលក្នុងហាងហូបគុយទាវមួយភ្លែ តលុះប្រមាណជា១០នាទីស្រាប់តែមា នការភ្ញាក់ផ្អើលឡើងថាបាត់ម៉ូតូ ធ្វើអោយមនុស្សក្នុងផ្សាចេញមកមើ លតែម្ដង។
លោកអធិការបន្តថារហូតមកដល់ពេលនេះ នៅមិនទាន់រកឃើញនៅឡើយដោយសមត្ថកិ ច្ចកំពុងធ្វើការស្រាវជ្រាវតាមដា នគ្រប់ច្រកល្ហករកមុខសញាដើម្បី យកផ្ដន្ទាទោសអោយខានតែបាន ៕