ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោ
បុរសរងគ្រោះដែលជាម្ចាស់រុឺម៉ កម៉ូតូមានឈ្មោះ ថៃ រ៉ូ អាយុ១៩ឆ្នាំមុខរបរអ្នករុឺម៉ក ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយបានរបួសបាក់ភ្លៅឆ្វេង រងរបួសធ្ងន់។ រីឯអ្នករងគ្រោះបើករថយន្តដឹកភេ សជ្ជៈM-150 មានឈ្មោះ នួន សេងហាក់ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅភូមិពោធិ៍ជ្ រៃ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ដោយឡែកអ្នកបើករថយន្តបង្កម៉ាកFU SO បានចុះរត់គេចខ្លួនបាត់ បានបន្សល់ទុករថយន្តនៅកន្លែងកើ តហេតុ ។
តាមសាក្សីដែលឃើញហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍ខាងលើនេះបានឲ្យដឹ ងថា នៅមុនពេលកើតហេតុគឺ មានបុរសម្នាក់ រួមដំណើរជាមួយមនុស្សស្រីម្នាក់ បានបើករថយន្តសាំយុង ដែលជារបស់ក្រុមហ៊ុនដឹកភេសជ្ជៈ M-150 ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 2I .0523 បានធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជើងទៅត្បួងក្នុងល្បឿនល្ មម ខណៈមកដល់ចំណុចកើតហេតុ ក៏បានសុីញ៉ូបត់ឆ្វេង បំរុងចូលទៅផ្លូវបឹងតាម៉ាត ភ្លាមនោះក៏ត្រូវបានរថយន្តបង្កម៉ា កFU SO ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3A-1111 បានបើកមកពីក្រោយក្នុងល្បឿនយ៉ា ងលឿន ហើយចាប់ហ្វាំងមិនទាន់ក៏បុករថយន្ តសាំយុងពីក្រោយពេញទំហឹងធ្វើឲ្ យរថយន្តសាំយុងនោះវិល ត្រឡប់ក្រោ យវិញរងការខូចខាតយ៉ាងដំណំ ដោយឡែករថយន្តបង្កម៉ាកFU SO នៅមិនទាន់អស់ល្បឿន ក៏ទៅបុករុឺម៉កម៉ូតូពីក្រោយទៀត បណ្ដាលឲ្យបុរសម្នាក់របួសបាក់ភ្ លៅខាងឆ្វេងរងរបួសធ្ងន់ ភ្លាមៗអ្នកបើករថយន្តបង្កបានចុះ រត់គេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តបង្កនៅកន្លែ ងកើតហេតុ ។
ក្រោយកើតហេតុ បុរសម្នាក់ដែលជាម្ចាស់រុឺម៉ក់ម៉ូ តូហើយរបួសធ្ងន់នោះ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីពេទ្យឯកជន សួគ៌ា ដឹក យកទៅសង្គ្រោះភ្លាមៗ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានជំ នាញខាងចរាចរណ៍ បានចុះមកដល់កន្លែងកើតហេតុ ហើយធ្វើការវាស់វែងយករថយន្តបង្ កនិងរថយន្តរងគ្រោះរួមទាំងរុឺម៉ កម៉ូតូរងគ្រោះទៅរក្សាទុកនៅអធិកា រដ្ឋាននគរបាលខណ្ឌដង្កោ រងចាំដោះស្រាយគ្នាតាមនីតិវិធីច្ បាប់នៅពេលក្រោយ ៕ ដោយ៖ភារ៉ា ដង្កោ